រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីខ្មែរមិនតិចនាក់ប៉ុន្មានទេ ត្រូវបានបែកបាក់គ្រួសារ ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ ភាគច្រើន គេសម្គាល់ឃើញចំពោះ តារាស្រីខ្មែរដែលរៀបការរួចហើយ មិនព្រមដកឃ្លាពីការងារសិល្បៈ ចុងក្រោយលទ្ធផលគឺមានបញ្ហាគ្រួសារទៅវិញ។
យ៉ាងណាមិញ ក៏មានតារាខ្មែរជាច្រើនគូ នៅតែចាប់ដៃនឹងគ្នារហូតមកដល់សព្វថ្ងៃ ប្រឡូកការងារសិល្បៈបានយ៉ាងពេញទី ដោយសេរីភាពបើកចំហ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ តារាស្រីខ្មែរ៣ដួង ដែលធ្លាប់តែត្រូវមហាជនខ្មែរ សរសើរពីជីវិតគ្រួសារយ៉ាងមានសុភមង្គល មិនធ្លាប់មានជម្លោះទាស់ទែងគ្នា តែងបង្អួតភាពផ្អែមល្អែមនឹងគ្នាលើបណ្តាញសង្គម ប៉ុន្តែមួយរយៈចុងក្រោយនេះ បែរជា ប្រកាសលែងលះស្វាមីយ៉ាងចម្រូងចម្រាស់។
១. តារាស្រី លី ម៉ារីណា
ត្រូវមហាជនខ្មែរ ឲ្យឈ្មោះជា រាជនីសម្រស់មិនចេះចាស់ បានប្រកាសបែកបាក់ពីស្វាមីកាលពីប៉ុន្មានខែមុននេះ ដោយមូលហេតុមិនអាចរួមរស់នឹងគ្នាបន្តបាន ផ្ទុយទៅវិញ ភាគីខាងស្វាមីបែរជា ប្រកាសលើបណ្តាញសង្គម ថាខ្លួននិងភរិយា មិនទាន់នឹងដាច់ស្រេចនៅឡើយ ខណៈរូបលោក មិនទាន់ផ្តិចមេដៃ។


២. តារាស្រី សឿ សុធារ៉ា
ក្រោយមានបញ្ហាស្អុយឈ្មោះ ពីរឿងតុនទីនហើយនោះ ជីវិតគ្រួសារ តារាសម្តែងរូបនេះ ក៏ហាក់មានបញ្ហារកាំរកូសផងដែរ ប្រកាសបែកគ្នា ហើយត្រូវគ្នាវិញ ហើយថ្មីៗនេះ ប្រកាសជាផ្លូវការបញ្ចប់ជីវិតរៀបការ១៥ឆ្នាំរបស់ខ្លួន យ៉ាងច្បាស់លាស់ទៀត។


៣. តារាស្រី សូដា នីតា
ទោះមានស្វាមីអាយុក្មេងជាងខ្លួន តែគូស្វាមីភរិយា១គូនេះ ត្រូវគេឯង ចាប់អារម្មណ៍ជាខ្លាំង ស្រឡាញ់គ្នាខ្លាំងតែម្តង ផ្ទុយទៅវិញ ក្រោយប្រកាសបញ្ចប់ការងារជាមួយនឹងក្រុមតន្ត្រី លោក យ៉ែម សំអូន ភ្លាម រូបនាងក៏ប្រកាសស្ពាយឈ្មោះជាមេម៉ាយ លែងលះស្វាមី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]