រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី ផេនខេត ទើបបើកបង្ហាញជីវិត កំពុងមានបញ្ហាសេដ្ឋកិច្ច រហូតដល់ថ្នាក់ នៅក្នុងបន្ទប់ជួល ៤ម៉ែត្រ៤ជ្រុង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ឃើញរីករាយសើចសប្បាយរហូត តែជីវិតពិតរបស់តារាស្រីរូបនេះ កំពុងលំបាកមិនធម្មតាប៉ុន្មានឡើយ។

យ៉ាងណាមិញ ទើបទម្លាយពីជីវិតពិតមិនទាន់បានប៉ុន្មានផង រូបនាង បែរជា ប្រកាសចូលរោងរៀបការជាមួយនឹង គូស្នេហ៍របស់ខ្លួន មិនតែប៉ុណ្ណោះ រៀបចំយ៉ាងអធិកអធមថែមទៀតផង​ ដែលនេះធ្វើឲ្យហ្វេនៗរបស់រូបនាង ពិតជាកើតជាចម្ងល់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ តារាស្រី ផេនខេត ទើបនឹងប្រាប់ឲ្យដឹងពី រឿងក្រោយខ្នងនៃពិធីមង្គលនេះ ស្តាប់ហើយអ្នកគាំទ្រក្តុកក្តួលជាខ្លាំង ខណៈដែលថ្ងៃរៀបការពិសេសរបស់ខ្លួន ក្នុងខ្លួនអ្នកទាំងពីរ គ្មានលុយដល់ទៅ១០០ដុល្លារផង រាល់ការចាត់ចែងទាំងអស់ក្នុងពិធី ជាការលើកទឹកចិត្តពីមិត្តភក្តិ ឲ្យយកលុយពួកគេ ទៅកក់ផ្កា កក់កន្លែងរៀបការ ហើយមូលហេតុ សម្រេចចិត្តធ្វើពិធីទាំងដែលអ្នកទាំងពីរ កំពុងជួបការលំបាកនេះ គឺដោយសារតែ ក្តីស្រមៃចង់រៀបការរបស់រូបនាង និងមិនអាចរងចាំ រហូតដល់មានអ្វីគ្រប់យ៉ាងទៀតឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ផេនខេត និងស្វាមី
តារាស្រី ផេនខេត និងស្វាមី
តារាស្រី ផេនខេត និងស្វាមី
តារាស្រី ផេនខេត និងស្វាមី
តារាស្រី ផេនខេត និងស្វាមី
តារាស្រី ផេនខេត និងស្វាមី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត