កូរ៉េខាងត្បូង ៖ កាលពីដើមសប្តាហ៍នេះ HYBE បានប្រកាសជាផ្លូវការថា ស្ថាបនិករបស់ខ្លួន Bang Si Hyuk នឹងធ្វើជាផលិតករប្រតិបត្តិសម្រាប់ការបង្ហាញខ្លួនដំបូងរបស់ក្រុមចម្រៀងនារីថ្មី LE SSERAFIM របស់ Source Music ដោយក្រុមចម្រៀងនារីដែលមានការរំពឹងទុកខ្ពស់ដែលនឹងរួមបញ្ចូលទាំងអតីតសមាជិកក្រុម IZ*ONE គឺ Miyawaki Sakura និង Kim Chae Won ត្រៀម Debut នៅខែឧសភា ខាងមុខនេះ។

ហើយថ្មីៗនេះ HYBE បានបន្តបង្ហាញថា Kim Sung Hyun ដែលត្រូវបានគេស្គាល់ថា Nu Kim អតីតអ្នកដឹកនាំការច្នៃប្រឌិតដែលធ្លាប់ធ្វើការជាមួយ BTS នឹងធ្វើជានាយកច្នៃប្រឌិតសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ LE SSERAFIM ។

គួរបញ្ជាក់ផងដែរដា Kim Sung Hyun ធ្លាប់ធ្វើការជាមួយភ្នាក់ងារឲ្យ Big Hit Music រួមទាំង BTS និង TXT លើគំនិតអាល់ប៊ុម វីដេអូតន្ត្រី និងការងារសិល្បៈរបស់ពួកគេ ហើយលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកនៅពីក្រោយ "The Most Beautiful Moment in Life" របស់ BTS ផងដែរ។

ជាមួយនឹងតួអង្គសំខាន់ៗពីក្រុមអតីតផលិតកម្មរបស់ BTS បានជួបជុំគ្នាឡើងវិញសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ LE SSERAFIM ការទន្ទឹងរង់ចាំសម្រាប់ការចេញដំបូងរបស់ក្រុមចម្រៀងស្រីកំពុងកើនការចាប់អារម្មណ៍ជាលំដាប់៕
ប្រភព ៖ Soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]