ឌូបៃ៖ អាចនិយាយបានថា ត្បិតតែ ចោមច័ន្ទ មិនមែនជាតារានៅក្នុងរង្វង់សិល្បៈ ប៉ុន្តែនៅលើបណ្ដាញសង្គម នាងជាពិតជាមានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាដទៃប៉ុន្មាននោះឡើយ។ ដោយនាពេលកន្លងមក នាងតែងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ និងតាមដានស្នាដៃថតរឿងជីវិតនាងឡាំយ៉ង បែបកំប្លែងៗ ពិសេសសម្រស់ដ៏ទាក់ទាញរបស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ ចោមច័ន្ទ ទើបតែបានចេញដំណើរទៅលេងប្រទេសឌូបៃយ៉ាងរីករាយ និងបានផ្តិតយករូបភាពជាច្រើនបង្ហោះនៅលើបណ្ដាញសង្គមឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ នាងបានបង្ហាញពីជីវិតដ៏ឡូយឆាយសម្បូរបែបរបស់នាង ដើរលេងកន្លែងល្បីៗ ដើរទិញអីវ៉ាន់ប៊្រេនៗ ជាមួយនឹងការតុបតែងខ្លួនឡើងខ្ញង់ បូករួមនឹងសម្រស់ដ៏ផូរផង់ដូចតុក្កតាថែមទៀតនោះ មើលទៅ ចោមច័ន្ទ ពិតជាស្អាត ហើយជីវិតពិតជាស្រស់បំព្រងខ្លាំងតែម្ដង៕

ទស្សនារូបភាពខាងក្រោម៖

ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ
ចោមច័ន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចោម ច័ន្ទ