ភ្នំពេញ៖ ពិតណាស់ អ្នកនាង ប៊ីរីយ៉ា ជាតារាសម្ដែងស្រីដ៏ស្រស់ស្អាត មានកូនស្រីមួយទៅហើយ តែសម្រស់របស់នាង វិញនៅតែស្អាត ព្រមទាំងនូវតែមានប្រជាប្រិយភាពដដែល បើទោះជា នាងខានប្រឡូកក្នុងវិស័យសិល្បៈ យូរហើយក៏ដោយ។
លើសពីនេះ ប៊ីរីយ៉ា ក៏មានកូនស្រីមួយរូប ដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ ថែមទាំងចេះលេងស្ទាយ៍មិនខុសពី អ្នកម្ដាយប៉ុន្មាននោះទេ រហូតដល់មានភាពល្បីល្បាញ ពេញបណ្ដាញសង្គមតែម្ដង។ ជាពិសេស កូនស្រីនាង កាន់តែមានសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ឡើង ខណៈដែលកាន់តែធំធាត់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីម្សិលមិញ អ្នកម៉ាក់រូបនេះបានធ្វើកម្មវិធីខួបកំណើតឲ្យកូនស្រីយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសចូមរួមអបអរយ៉ាងច្រើនផងដែរ។ អ្វីដែល ហ្វេនៗគួរឲ្យចាប់អារម្មណ៍ក្នុងពិធីនោះគឺ ស្រាប់តែលេចវត្តមាន ប៉ារបស់កូនស្រី ប៊ីរីយ៉ា នៅក្នុងពិធីខួបកំណើតកូន ព្រោះពេលកន្លងទៅកម្រឃើញមុខស្វាមីរបស់តារាស្រីរូបនេះណាស់ ថែមទាំងថតរូបយ៉ាងស្និតស្នាលជាមួយកូនស្រី និងថតរូបជាគ្រួសារមើលទៅ ដូចជាមានសុភមង្គលខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]