ភ្នំពេញ៖ ពេលបច្ចុប្បន្ន តារាសម្ដែងស្រី ប៊ីរីយ៉ា មិនសូវបង្ហាញវត្តមាន ក្នុងសិល្បៈច្រើនដូចមុននោះទេ ដោយសារតែនាងរវល់ ជាមួយនឹងមុខរបរផ្ទាល់ខ្លួន ដ៏កាក់កបរបស់នាងច្រើនជាងសិល្បៈ ហើយម្យ៉ាងនាងក៏ទុកពេលសម្រាប់មើលថែកូនស្រីបណ្ដូលចិត្តតែមួយរបស់នាងផងដែរ។
ដោយឡែក រយៈពេលត្រឹមតែប៉ុន្មានឆ្នាំសោះ កូនស្រីរបស់ តារាសម្ដែងរូបនេះ ក៏កាន់តែធំយ៉ាងឆាប់រហ័សតែម្ដង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ រូបសម្រស់របស់ក្មេងតូចរូបនេះ កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ កាត់បានម៉ាក់ៗគ្មានខុស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះគឺ បើនិយាយពីសម្រស់របស់ ប៊ីរីយ៉ា ពេលនេះ បើទោះបីជានាងមានអាយុកាន់តែច្រើន និងថែមទាំងមានគ្រួសារ និងកូនមួយរួចទៅហើយក៏ដោយ ក៏តារាស្រីរូបនេះ នៅតែអាចថែរក្សាសម្រស់បាន នៅតែក្មេងជាងវ័យ ហ្វេនៗសរសើរសឹងគ្រប់គ្នា។ ឯកូនស្រីវិញ បើទោះជាមិនទាន់ពេញរូបពេញរាង តែយ៉ាងណា នាងតូចគឺស្អាតតាំងពីក្មេងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]