កម្សាន្ត៖  ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កញ្ញា តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងមួយរូបក្នុងផលិតកម្ម Galaxy Navatra ដែលតារាចម្រៀងស្រីរូបនេះកំពុងតែប្រមូលបានប្រជាប្រិយភាពជាច្រើនពីសំណាក់អ្នកគាំទ្រ ដោយសារ​តែ​ទឹកដមសំលេង ក៏ដូចជាបទចម្រៀងពិរោះៗប្លែកៗ។ 

ជាមួយគ្នានេះ  អ្នកចម្រៀងសំឡេងបែបស្អករូបនេះ ត្រូវបានគេស្គាល់ដំបូងតាមរយៈការប្រលងចម្រៀង The Voice Cambodia អំឡុងឆ្នាំ២០១៦ ដែលកាលនោះ តន់ ច័ន្ទសីម៉ា ត្រឹមតែជាក្មេងស្រីធម្មតាមួយរូបឡើងមកប្រលងចម្រៀងប៉ុណ្ណោះ បើប្រៀបធៀបនឹងបច្ចប្បន្នតារាចម្រៀងស្រីរូបនេះហាក់ផ្លាស់ប្តូរសម្រស់មួយចាស់ដៃតែម្តង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ពីមុន សីម៉ា មានសម្បុរមិនសភ្លឺថ្លា ថែមទាំង ទម្រង់មិនស្អាតដូចបច្ចុប្បន្ន ដោយឥឡូវ មិនត្រឹមតែមានមុខមាត់ស្អាត ថែមទាំងច្រមុះស្រួច តែបើមើលទៅលើទម្រង់មុខវិញក៏ផ្លាស់ប្ដូរផងដែរ រហូតមានទស្សិកជនជាច្រើនសង្ស័យថានាងទៅចាក់មុខអក្សរ V ទៀតផង និយមរួមគឺខុសប្លែកដាច់ពីមុនឆ្ងាយ សឹងតែដូចមនុស្សពីផ្សេងគ្នា៕

សូមទស្សនារូបនិង ជូនវីដេអូខាងក្រោម៖

តន់ ច័ន្ទសីម៉ា 
តន់ ច័ន្ទសីម៉ា 
តន់ ច័ន្ទសីម៉ា 
តន់ ច័ន្ទសីម៉ា 
តន់ ច័ន្ទសីម៉ា 
តន់ ច័ន្ទសីម៉ា 
@jinh112

♬ original sound - pav1617
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា