ភ្នំពេញ៖ កាលពីថ្មី ៗនេះ គេបានរាយការណ៍មកថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក ព្រហ្ម ម៉ាញ ជា កិត្តិឧទ្ទេសបណ្ឌិត

គួរំលឹកផងដែរ តារាកំប្លែងលោក ព្រហ្ម ម៉ាញ ជាតារារៀមច្បងគួរឲ្យគោរព ក្នុងចំណោមតារាខ្មែរល្បីឈ្មោះជើងចាស់ផ្សេងទៀត ដែលរក្សាបានកេរ្ត៍ឈ្មោះខ្លួន ល្បីល្បាញខាងវោហារិ៍ស័ព្ទ ខណៈប្រឡូកក្នុងវិថីសិល្បៈ ជាពិសេសអាយ៉ៃឆ្លងឆ្លើយអស់ពេលច្រើនឆ្នាំ ដែលលោកទទួលបានការគោរព ជាពន់ពេកពីសំណាក់មហាជនផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ BTV

សូមទស្សនារូបភាពខាងក្រោម៖

ព្រហ្ម ម៉ាញ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រហ្មម៉ាញ