សហរដ្ឋអាមេរិក ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹង សហគមន៍ខ្មែរនៅអាមេរិក និង ខ្មែរនៅកាណាដា នៅក្នុង រដ្ឋវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេក្រឡេកឃើញ មានបងប្អូនចូលរួមស្វាមគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងច្រើនកុះករ និងសម្តែងភាពរីករាយ ឥតឧបមា។
ជាក់ស្តែង ក្នុងនោះ គេក្រឡេកឃើញ តារាកំប្លែងជើងចាស់ លោកគ្រូ ព្រហ្ម ម៉ាញ ក៏បានជួបសំណេះសំណាលផ្ទាល់មាត់ទល់មុខសម្តេចតេជោ ក្រោយយល់ច្រលំលើទំហំទឹកប្រាក់ ដែលសម្តេចបានឧបត្ថម្ភ កាលតារាកំប្លែងរូបនេះ បានធ្លាក់ខ្លួនឈឺ កាលពីចុងខែមីនា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ តារាកំប្លែងជើងចាស់រូបនេះ បានលើកឡើងចំពោះសម្តេច សុំឡើងឋានៈមួយកម្រិតទៀត ក្រោយពេលធូរស្បើយពីជំងឺ រួចទទួលបានគោរមងារកិត្តិយសជា កិត្តិឧទ្ទេសបណ្ឌិត ប៉ុន្តែ យសស័ក្តិក្នុងកងអង្គរក្សសព្វថ្ងៃ នៅជាវរសេនីយ៍ឯក ចង់ឡើងជា ឧត្តមសេនីយ៍ត្រី ព្រោះតែ អត់មិនសូវមានគេហៅ លោកបណ្ឌិតទេ មានតែជា ឯកឧត្តមបណ្ឌិត។
យ៉ាងណាមិញ សម្តេចបាន មានប្រសាសន៍តបវិញថា បើចង់បានទាល់តែផ្តល់ឲ្យនៅពេលទទួលមរណភាព ដែលគេហៅស័ក្តិបច្ឆាមរណៈ (និយាយបែបកំប្លែងសើច)។ សម្តេចថា អ្នកផ្តល់ឲ្យតួនាទីមុនបែបនេះមិនងាយស្លា.ប់ទេ មិនតែប៉ុណ្ណោះ សម្តេចក៏បានសុំទោសចំពោះ លោកគ្រូ ព្រហ្ម ម៉ាញ ដែលនិយាយខុសថា ការផ្តល់ថវិកាជួយចំនួន៣ម៉ឺនដុល្លារផងដែរ តែតាមពិត សម្តេចបានផ្តល់២ម៉ឺនដុល្លារប៉ុណ្ណោះ សម្រាប់ការព្យាបាលជំងឺ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]