កត្តាបរិស្ថានដូចជា ការបំពុល បម្រែបម្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី ព្រមទាំងការថយចុះស្រទាប់អូហ្សូន ផ្ដល់ផលអវិជ្ជមានដល់សុខភាពមនុស្សយើងយ៉ាងខ្លាំង។
ពិតណាស់ វិបត្តិអាកាសធាតុកំពុងកើនឡើងយ៉ាងឆាប់រហ័ស តួយ៉ាងដូចជាបញ្ហារលកកម្ដៅ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ សុទ្ធតែអាចបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើន និងឆក់យកជីវិតមនុស្សថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកត្តាបរិស្ថាន អាចបង្កជាជំងឺរ៉ាំរ៉ៃអ្វីខ្លះ?
ជាក់ស្ដែង សីតុណ្ហភាពក្ដៅខ្លាំង អាចបង្កើនកំហាប់អូហ្សូនដែលនាំឲ្យមានការឡើងកម្ដៅផែនដី និងអាចបំផ្លាញជាលិកាសួត ក៏ដូចជាបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកជំងឺហឺត និងអ្នកជំងឺសួត។ លើសពីនេះទៅទៀត ការបំពុលបរិស្ថាន និងកាកសំណល់ឧស្សាហកម្ម អាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗ ដូចជា ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) រលាកទងសួត រលាកច្រមុះ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត គ្រោះថ្នាក់សរសៃឈាមខួរក្បាល កណ្ដាស់ ក្អក ហត់ ជំងឺរលាកសន្លាក់ គ្រុនចាញ់ ធាត់ ជំងឺទឹកនោមផ្អែម ក៏ដូចជាប្រភេទជំងឺមហារីកមួយចំនួនទៀត។
យើងអាចរក្សាបរិស្ថានស្អាត និងរស់នៅយូរអង្វែងដោយវិធីណាខ្លះ?
វិធីសាស្ត្រងាយៗ និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់ប្រចាំថ្ងៃចំពោះបរិស្ថាន មានដូចជា៖
- កាត់បន្ថយការប្រើប្រាស់ក្រដាស
- កាត់បន្ថយការប្រើប្រាស់ថាមពល
- កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក
- ប្រើប្រាស់ទឹកដោយសន្សំសំចៃ
- ចោលសំរាមក្នុងធុង
ការថែរក្សាបរិស្ថានឲ្យបានស្អាតល្អមានសារសំខាន់ណាស់ ដើម្បីជួយឲ្យយើងមានសុខភាពរឹងមាំ និងរស់នៅយូរអង្វែង។ ដូច្នេះហើយ យើងគួរតែផ្លាស់ប្ដូរទម្លាប់តូចតាចមួយចំនួនប្រចាំថ្ងៃ ដើម្បីជួយឲ្យបរិស្ថានរស់នៅកាន់តែប្រសើរឡើង។
ចំណុចសំខាន់
សីតុណ្ហភាពក្ដៅខ្លាំង ការបាត់បង់ស្រទាប់អូហ្សូន នាំឲ្យមានការឡើងកម្ដៅផែនដី និងអាចបំផ្លាញជាលិកាសួត ក៏ដូចជាបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកជំងឺហឺត និងអ្នកជំងឺសួត។ លើសពីនេះទៅទៀត ការបំពុលបរិស្ថាន និងកាកសំណល់ឧស្សាហកម្ម អាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងៗ ដូចជា ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) រលាកទងសួត រលាកច្រមុះ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត គ្រោះថ្នាក់សរសៃឈាមខួរក្បាល កណ្ដាស់ ក្អក ហត់ ជំងឺរលាកសន្លាក់ គ្រុនចាញ់ ធាត់ ជំងឺទឹកនោមផ្អែម ក៏ដូចជាប្រភេទជំងឺមហារីកមួយចំនួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]