ភ្នំពេញ៖ ពិតណាស់ អ្នកនាង ផន សុផារី ដែលជាអតីតតារាកំប្លែង​ ដ៏មានប្រជាប្រិយភាព កាលពីមួយរយៈមុន ប៉ុន្តែ ចាប់តាំងពីមានគ្រួសារមក រូបនាងបានចាប់យកការប្រកដអាជីវកម្មវិញ និងទទួលបានជោគជ័យខ្លាំងណាស់។

ដោយឡែក បច្ចុប្បន្ននេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារដែលពោរពេញដោយ សុភមង្គលជាមួយកូនស្រី និងស្វាមីជាទីស្រលាញ់ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ផន សុផារី ក៏ត្រូវបានគេចាត់ទុកជា អ្នកម្ដាយគំរូ ចេះរៀបចំតុបតែងខ្លួនឲ្យកូនស្រីបានយ៉ាងស្រស់ស្អាត និងគួរឲ្យស្រលាញ់គ្រប់ពេល។ជាពិសេស ថ្មីៗនេះ នាងបានបង្ហោះរូបភាពរវាងនាង និងកូនស្រី ដាក់ផ្ទឹមគ្នាគឺថាម៉ាក់កូន ដូចពុម្ពតែមួយតែម្ដងទាំងទម្រង់មុខ មាត់ ដូចបេះដាក់ ឃើញហើយគួរឲ្យស្រលាញ់តែម្ដង ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម

គ្រួសារ ផន​ សុផារី
ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
កូនស្រី ផន សុផារី
ផន សុផារី​ និងកូនស្រីច្បង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី