ភ្នំពេញ៖  ជាការពិតណាស់​ ទោះបីជាមិនបានប្រលោកក្នុងវិស័យសិល្បៈដូចកាលពីមុនក្ដី អែនជី នូវតែមានប្រជាប្រិយភាពល្បីល្បាញ។ ជាញឹកញាប់ នាងតែងតែទទួលបាន ការកោតសរសើរ ពីសំណាក់មហាជនទៅលើរូបរាង និង សម្រស់ដ៏ស្រស់ស្អាត ទោះបីជាមានកូនហើយក្ដី។

ជាមួយគ្នានេះ បើទោះបី តារាស្រីរូបនេះ មានកូនធំជិតកម្លោះហើយក្តី តែនាងនៅតែលេងខ្លូនឆើតឆាយ ជាមួយស្ទាយ៍ថ្មីៗ ប្លែក និង មើលទៅពិតជាលេចធ្លោសាកសមជាមួយនាងយ៉ាងខ្លាំងតែម្តង បើទោះបីស្ទាយ៍ស្លៀកពាក់ តារាស្រីរូបនេះ មិនសូវបង្ហាញភាពស៊ិចស៊ី បញ្ចេញសាច់ ក៏នៅតែស្រស់ស្អាតបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្នកនាង​រឹតតែស្អាតសមសួនក្នុងឈុតប្រពៃណីចូលឆ្នាំខាងមុខនេះ អែនជី ពិតជាធ្វើឲ្យមហាជនកោតសរសើរខ្លាំងមែនទែន ក្នុតឈុតអាវប៉ាក់ស ហូលផាមួង បែបខ្មែរ ក្នុងកាយវិការទន់ភ្លន់ល្វតល្វន់ សាកសមជានារីខ្មែរ ពិតៗ ធ្វើឲ្យហ្វេនៗអត់សរសើរមិនបានទាល់តែសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

អែនជី
អែនជី
អែនជី
អែនជី
អែនជី
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង