រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រី ផេនខេត ទើបនឹងរៀបការតាមក្តីប្រាថ្នារបស់ខ្លួន ជាមួយគូស្នេហ៍ស្គាល់ចិត្តថ្លើមគ្នា ជាង៦ឆ្នាំ កាលពី១ខែកន្លងទៅនេះ មិនតែប៉ុណ្ណោះ មហាជនហាក់ផ្ទុះការចាប់អារម្មណ៍នឹងគូស្នេហ៍មួយគូនេះជាខ្លាំង ខណៈបទសម្ភាសនានា មើលទៅស្វាមីរបស់ ផេនខេត ជាបុរសគ្មាន២លើលោកនេះតែម្តង សុភាពបុរសហើយថែមទាំង ចេះគិតគូរគ្រប់ជ្រុងជ្រោយ គួរឲ្យសរសើរ។

ផ្ទុយទៅវិញ កាលពីម្សិលមិញនេះ តារាស្រី ផេនខេត បង្ហោះសារប្រេះឆាជាមួយនឹងស្វាមីរបស់ខ្លួន ក្រោយពេល រូបនាង ហាក់ធ្លាប់បានទម្លាយតម្រុយខ្លះៗ កាលពីប៉ុន្មានថ្ងៃមុន ដោយទំនងនឹងមានជនទី៣ចូលមកជ្រៀតជ្រែក ចំណងស្នេហារបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត លើកនេះ ហ្វេនៗផ្ទុះការសង្ស័យថា ជនទី៣នោះ ជាបុរសដូចគ្នា ក្រោយពេលបែកធ្លាយដំណឹងប្រេះឆាហើយនោះ ហ្វេនៗក៏ផ្ទុះការចាប់អារម្មណ៍នឹង វីដេអូលើបណ្តាញTikTokរបស់ ស្វាមីតារាស្រី ផេនខេត បង្អួតភាពស្និទស្នាលខ្លាំង ជាមួយនឹងបុរសរូបខ្ចីម្នាក់ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ផេនខេត និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត