កម្សាន្ត៖ អាចនិយាយបានថា កញ្ញា សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគ្រប់ទិសទី ដោយតារារូបនេះ តែងតែធ្វើឲ្យមហាជនមានភាពសប្បាយរីករាយជានិច្ច តាមរយៈការកាយវិកា និងពាក្យសម្ដីលេងសើចជាដើម។

យ៉ាងណាមិញ បើងាកទៅមើលពីរូបសម្រស់មួយរយៈចុងក្រោយនេះ ឃើញថាតារាស្រីពូកែវោហាស័ព្ទរូបនេះ កាន់តែមានរូបសម្ផស្សស្រស់ស្អាតផូរផង់ជាងមុនផងដែរ។ ជាពិសេស បើការលេងស្ទាយ៍តុបតែងខ្លួនវិញ ក៏មានភាពទាក់ទាញខ្លាំងទៀតផង បើទោះបីតារារូបនេះ មានសម្បុរខ្មៅស្រអែម តែរាល់ពេលដែលនាងរៀបចំខ្លួនម្ដងៗពិតជាលេចធ្លោ ស្រស់សោភាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អំឡុងពេលចូលឆ្នាំបីថ្ងៃ កន្លងទៅនេះ សុភ័ក្រ កុសុម៉ា បានបង្ហាញខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតសម្លៀកបំពាក់បីឈុតផ្សេងៗគ្នា មានទាំងសម័យ និងបែប ប្រពៃណីយ៉ាងប្រណីតសាកសម និងរូបរាងរបស់តារាស្រីរូបនេះខ្លាំងតែម្ដង ៕

សូមទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា