● Bentley T-Series ដំបូងបំផុតចាប់ផ្តើមការស្ដារឡើងវិញពេញលេញ
● អ្នកឯកទេសរបស់ Bentley បានផ្តល់ដណ្ហើមសារជាថ្មីដល់ម៉ូឌែលផលិតឆ្នាំ 1965
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស● រថយន្តដែលត្រូវបានគេរកឃើញបន្ទាប់ពីទុកចោលមិនដំណើរការអស់រយៈពេលជាច្រើនឆ្នាំ
● បញ្ចប់គម្រោងនៅឆ្នាំ 2023 ត្រៀមខ្លួនដើម្បីចូលរួមក្នុងត្រកូលបេតិកភណ្ឌរបស់ Bentley
● ម៉ាស៊ីន និងសាកស៊ីត្រូវបានស្ដារឡើងវិញ - ការងារបាញ់ថ្នាំកំពុងដំណើរការ
● T-Series គឺជា Bentley ដំបូងបង្អស់ដែលផលិតមានសាកស៊ី បញ្ចូលរួមជាមួយតួរថយន្ត
● រចនាម៉ូដដោយអ្នករចនារបស់ Bentley លោក John Blatchley ហើយក៏ទទួលខុសត្រូវ ចំពោះ R-Type Continental ផងដែរ។
● ហ្វ្រាំងឌីសដែលមានលក្ខណៈពិសេសនៅលើកង់ទាំងបួន ប្រអប់លេខ Hydramatic និងការដំឡើងស៊ុមរង 'Vibrashock'។
ភ្នំពេញ៖ បន្ទាប់ពីចាកចេញពីគន្លងផ្លូវអស់ជាច្រើនទស្សវត្សរ៍ និងត្រូវរក្សាទុកនៅក្នុងកន្លែងផ្ទុករថយន្ត Bentley T-Series ដំបូងបំផុតកំពុងត្រូវបានធ្វើឱ្យមានជីវិតឡើងវិញបន្ទាប់ពីការចាប់ផ្តើមនៃការស្តារឡើងវិញពេញលេញ។ ម៉ាស៊ីន V8 ចំណុះ 6¼ លីត្រត្រូវបានបញ្ឆេះជាលើកដំបូងក្នុងរយៈពេលយ៉ាងហោចណាស់ 15 ឆ្នាំហើយម៉ាស៊ីន និងប្រអប់លេខបានបង្ហាញឱ្យឃើញថានៅក្នុងស្ថានភាពល្អ បើទោះបីជាស្ថិតក្រោមការឈប់សម្រាករយៈពេលយូរក៏ដោយ។ គម្រោងជួសជុលឡើងវិញដែល គ្រោងនឹងចំណាយពេលយ៉ាងតិច 18 ខែ ហើយរថយន្តនោះនឹងត្រលប់មកសភាពដើមវិញ វានឹងត្រូវបានបញ្ចូលទៅក្នុងបណ្តុំម៉ូឌែលបេតិកភណ្ឌដែលកំពុងពង្រីករបស់រថយន្ត Bentley ដែលរួមគ្នាពណ៌នាអំពីប្រវត្តិទាំងអស់ 103 ឆ្នាំរបស់ Bentley។
ស៊េរី T-Series ចាស់ជាងគេបានបញ្ចប់ការផលិតនៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 1965។ គ្រប់គ្រងដោយ Bentley Motors និងមានគោលដៅសម្រាប់ការសាកល្បងដំណើរការនៅជុំវិញពិភពលោក ម៉ូឌែល T-Series ត្រូវបានបញ្ចប់ដោយថ្នាំលាបផ្នែកខាងក្រៅរបស់ Shell Grey និងបំពេញបន្ថែមជាមួយនឹងផ្ទៃខាងក្នុងស្បែកពណ៌ខៀវ។
T-Series ដើមឡើយត្រូវបានប្រកាស និងដាក់បង្ហាញជាលើកដំបូងនៅឯ Paris Motor Show នៅថ្ងៃទី 5 ខែតុលា ឆ្នាំ 1965 ហើយវាមានភាពខុសគ្នាខ្លាំងពីជំនាន់មុនរបស់វា គឺ S-Type។ គួរកត់សម្គាល់ថា T-Series គឺជា Bentley ដំបូងគេដែលប្រើវិធីសាស្រ្តសាងសង់ឯកតា ដោយប្រើ Monocoque ជំនួសតួ និងបច្ចេកទេសតួដាច់ដោយឡែកពីគ្រប់ Bentley មុនពេលវា។
ម៉ាស៊ីន V8 កម្លាំង 225 សេះ 6¼ លីត្រ ត្រូវបានរចនា និងណែនាំនៅឆ្នាំ 1959 នៅក្នុងរថយន្ត Bentley S2។ នៅពេលនោះម៉ាស៊ីនទទួលបានទិន្នផលជាក់លាក់ខ្ពស់បំផុតជាងទម្ងន់នៃរថយន្តនានានៅលើពិភពលោក 2.7 lb/hp (1.2 kg/hp)។ ម៉ាស៊ីននេះត្រូវបានចាត់ទុកថាខ្លាំងហួសពីវិស្វកម្មនៅពេលនោះ ប៉ុន្តែកម្លាំង ភាពជឿជាក់ និងសក្តានុពលនៃការអភិវឌ្ឍន៍របស់វាបាននាំឱ្យវាក្លាយជាម៉ាស៊ីនសំខាន់របស់ Bentley សម្រាប់ 50 ឆ្នាំខាងមុខ។ នៅពេលដែលម៉ាស៊ីនត្រូវបានចូលនិវត្តន៍នៅឆ្នាំ 2019 វាកំពុងផ្តល់ថាមពលច្រើនជាងពីរដង និងបីដងនៃកម្លាំងបង្វិលជុំដើម ស្របពេលដែលបញ្ចេញឧស្ម័នតិចជាងមុន 99 ភាគរយ។
នៅខែតុលា ឆ្នាំ 2016 កូនជាងមួយក្រុមបានចាប់ផ្តើមដំណើរការស្តារឡើងវិញសម្រាប់ T-Series VIN 001។ ដោយចាប់ផ្តើមជាមួយនឹងការដកចេញនូវការតុបតែង និងការកែសំរួលរាងកាយក្នុងពណ៌សឡើងវិញ ស៊េរី T-Series បានចាប់ផ្តើមដំណើររបស់ខ្លួនដើម្បីត្រឡប់ទៅបំពេញកាតព្វកិច្ចសកម្មវិញ។ បន្ទាប់ពីការរៀបចំដំបូងការងារត្រូវបានផ្អាក ខណៈពេលដែលការណែនាំអំពីផលិតផលបច្ចុប្បន្ន និងសកម្មភាពអគ្គិសនីនាពេលអនាគតបានក្លាយជាអាទិភាព - ប៉ុន្តែជាមួយនឹងការយកចិត្តទុកដាក់ជាថ្មីលើការអភិវឌ្ឍន៍ការប្រមូលបេតិកភណ្ឌ ឥឡូវនេះរថយន្តកំពុងដំណើរការដើម្បីត្រលប់មកវិញ។
ប្រវត្តិ T-Series
នៅឆ្នាំ 1958 ការងាររចនា Monocoque ដំបូងបង្អស់របស់ Bentley បានចាប់ផ្តើម។ Bentley ត្រូវបានគេស្គាល់ថាជាតួរថយន្តដែលផលិតដោយការបង្វឹកដែលត្រូវបានគាំទ្រ ដោយតួរថយន្តដាច់ដោយឡែកពីគ្នាប៉ុន្តែការរំពឹងទុកនិងតម្រូវការរបស់អតិថិជនត្រូវបានផ្លាស់ប្តូរនៅពេលដែល ពាណិជ្ជកម្មតួរដោយឡែកពីសាក់ស៊ីកំពុងធ្លាក់ចុះ។ អតិថិជនចង់ឱ្យ Bentley របស់ពួកគេមានទំហំតូចជាងមុន ប៉ុន្តែរក្សាលំហ ភាពប្រណីត និងផាសុកភាពដែល ពួកគេរំពឹងទុក។ នៅឆ្នាំ 1962 លោក John Blatchley ដែលល្បីល្បាញខាងរចនាម៉ូដ R-Type Continental បានបញ្ចប់ការរចនាផ្នែកខាងក្រៅថ្មីសម្រាប់តួដែក និងអាលុយមីញ៉ូម។ ការរចនាបានប្រសើរឡើងនៅលើចន្លោះអ្នកដំណើរនៃ S3 មុន ប៉ុន្តែជាមួយនឹងរថយន្តទាំងមូលឥឡូវនេះ 7 អ៊ីញ ខ្លីជាង 5 អ៊ីញទាបជាង និង 3 អ៊ីញកន្លះតូចជាង។ ទំហំកាប៊ីនទាំងមូលត្រូវបានបង្កើន ហើយ ឃ្លុបក្រោយធំជាងនេះ ផ្តល់សមត្ថភាពកាន់តែច្រើនសម្រាប់ដាក់ឥវ៉ាន់។ ដោយប្រើម៉ាស៊ីន V8 ដែលទើបនឹងបង្កើតថ្មី គំរូចំនួន 7 បានធ្វើតេស្តយ៉ាងសំខាន់ រួមទាំងការស៊ូទ្រាំរត់បានជាង 100,000 ម៉ាយ។ ការបង្កើតថ្មីនៃការរចនារួមមានស៊ុមរង ដាច់ដោយឡែកសម្រាប់ដាក់ម៉ាស៊ីន និងប្រអប់លេខ បូម ចង្កូត និងក្រឡេផ្នែកខាងក្រោយ។ ជាមួយនឹងស៊ុមរងកៅស៊ូ 'Vibrashock' ត្រូវបានបង្កើតឡើងដើម្បីញែកសំឡេងរំខាន និងរំញ័រតាមផ្លូវ។ ម៉ូឌែល T-Series មានតួកម្រិតខ្ពស់ ជាមួយនឹងបូមដោយឡែកនៅលើកង់ទាំងបួនជាមួយនឹងការគ្រប់គ្រង កម្ពស់ដោយស្វ័យប្រវត្តិយោងទៅតាមការផ្ទុក។
សម្ពាធសម្រាប់ការកម្រិតកម្ពស់ដោយខ្លួនឯងបានមកពីប្រព័ន្ធហ្វ្រាំងធារាសាស្ត្របីជ្រុងដែលមានហ្វ្រាំងថាសនៅលើកង់ទាំងបួន។ កម្រិតកម្ពស់នេះរួមមាន គ្រោងឆ្អឹងទ្វេរដង និងឧបករណ៏ស្ព្រីងនៅខាងមុខ និងដៃពាក់កណ្តាលនៅខាងក្រោយ។ រថយន្ត Bentley T-Series ត្រូវបានសាទរថាជាឧទាហរណ៍ជាក់ស្តែងនៃបដិវត្តន៍វិស្វកម្ម ដោយសារវាជារថយន្ត Bentley ដំបូងគេដែលផ្លាស់ទីឆ្ងាយពីការស្ថាបនាតួដាច់ដោយឡែក ហើយសំណង់ទម្ងន់ស្រាលបានផ្តល់នូវការសម្តែងគួរឱ្យចាប់អារម្មណ៍សម្រាប់រថយន្ត 4-sedan ក្នុងឆ្នាំ 1965 ជាមួយនឹងល្បឿនអតិបរមា 115 mph និង 0-62 mph សម្រេចបានក្នុងរយៈពេល 10.9 វិនាទី។
ម៉ូឌែលសាកល្បង 1,868 គ្រឿងនៃ T-Series ជំនាន់ទី 1 ត្រូវបានផលិតឡើងជាមួយនឹងតម្លៃមុនបញ្ចូលពន្ធ £5,425 ហើយភាគច្រើនជា Saloons ទ្វារបួនស្តង់ដារ។ កំណែទ្វារពីរត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1966 ហើយមួយឆ្នាំក្រោយមកកំណែ បើកដំបូលបានត្រូវបានដាក់ឱ្យដំណើរការ ទោះបីជាចំនួនផលិតកម្មត្រូវបានរក្សាទុកនៅកម្រិតទាបត្រឹមតែ 41 គ្រឿងក៏ដោយ។ រថយន្តជំនាន់ទី 2 ដែលគេស្គាល់ថា T2 ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ 1977 ហើយបន្តផលិតរហូតដល់ឆ្នាំ 1980៕
[English Below]
NEW LIFE FOR WORLD’S OLDEST BENTLEY T-SERIES
▪ The very first Bentley T-Series begins a complete restoration
▪ Apprentices and Bentley Specialists breathe life into first of line example from 1965
▪ Car found after years in storage as a non-running example
▪ To be completed in 2023, ready to join Bentley’s Heritage Collection
▪ Engine restored and bare chassis driven – coachwork now underway
▪ T-Series was the first Bentley of monocoque construction
▪ Styled by Bentley designer, John Blatchley, also responsible for the R-Type Continental
▪ Featured disc brakes on all four wheels, Hydramatic gearbox and ‘Vibrashock’ subframe mountings
(Crewe, 14 April, 2022) After decades of being off the road and in storage, the very first Bentley T-Series is being brought back to life after the start of a complete wheels-up restoration. The 6¼-litre pushrod V8 has been started for the first time in at least 15 years, and the engine and gearbox have proven to be in good condition despite their extended rest. After a restoration project slated to take at least 18 months and that will return the car to outstanding condition, it will be added to Bentley’s expanding Heritage Collection of road-going cars that together describe all 103 years of Bentley’s history.
The oldest T-Series completed manufacture on the 28 September 1965. Owned by Bentley Motors and destined for trials work around the world, the T-Series was finished in Shell Grey exterior paint and complemented with a Blue Leather interior.
The T-Series was originally announced and displayed for the first time at the Paris Motor Show on 5 October 1965 and was significantly different from its predecessor, the S-Type. Notably, the T-Series was the first Bentley to use a unitary construction method, using a monocoque in place of the separate chassis and body technique of every Bentley before it.
The 225 bhp, 6¼-litre V8 was originally designed and introduced in 1959 in the Bentley S2. At the time the engine achieved the highest specific output by weight of any production car in the world of 2.7 lb/hp (1.2 kg/hp). The engine was considered over-engineered at the time, but its inherent strength, reliability and development potential led to it becoming Bentley’s mainstay engine for the next 50 years. By the time the engine was retired in 2019, it was delivering more than double the amount of power and three times the original torque whilst producing 99 per cent fewer emissions.
In October 2016, a group of apprentices started the rejuvenation process for T-Series VIN 001. Starting with the removal of trim and the reconditioning of the Body-in-White, the T-Series started its journey to return to active duty. After initial preparations the work was put on hold whilst the introduction of the current product range and future electrification activities became more of a priority – but with renewed attention on developing the Heritage Collection, the car is now on course to make its return.
The T-Series Story
In 1958, work began designing the first monocoque Bentley. Bentley was known for coachbuilt bodies underpinned by a separate chassis but customer expectations and requirements were changing at a time where the coachbuilding trade was also declining. Customers wanted their Bentleys to be externally smaller but maintain the space, luxury and comfort they had come to expect.
By 1962, John Blatchley - famous for styling the R-Type Continental – had completed a new exterior design for a steel and aluminium monocoque body. The design improved on the passenger space of the preceding S3, but with the overall car now seven inches shorter, five inches lower and three and a half inches narrower. Overall cabin space was increased and a bigger boot provided more capacity for luggage.
Using the freshly developed V8 engine, seven prototypes undertook significant testing including endurance runs of over 100,000 miles. Design innovations included separate subframes to carry the engine and transmission, suspension, steering and rear axle assemblies., with ‘Vibrashock’ rubber subframe mounts developed to isolate road noise and vibration. The T-Series had an advanced chassis with independent suspension on all four wheels with automatic height control according to loading. Pressure for the self levelling suspension came from the triplicate hydraulic braking system which had disc brakes on all four wheels. The suspension comprised of double wishbones and coil springs at the front and semi-trailing arms at the rear. The Bentley T-Series was hailed as a clear example of revolutionary engineering given it was the first Bentley to move away from a separate chassis build, and tis relatively lightweight construction gave impressive performance for a four-sedan in 1965, with a maximum speed of 115 mph and 0-62 mph achieved in 10.9 seconds.
1,868 examples of the first-generation T-Series were produced, with a pre-tax list price of £5,425 and the majority being standard four-door saloons. A two-door version was created in 1966, and a year later a convertible version was launched, although production numbers were kept low at just 41 cars. A second-generation car, known as the T2, was launch in 1977 and stayed in production until 1980.
- ENDS –
Notes to editors
Bentley Motors is the most sought-after luxury car brand in the world. The company’s headquarters in Crewe is home to all of its operations including design, R&D, engineering, Mulliner and production of the company’s three model lines, Continental, Flying Spur, and Bentayga. The combination of fine craftsmanship, using skills that have been handed down through generations, alongside engineering expertise and cutting-edge technology is unique to UK luxury car brands such as Bentley. It is also an example of high-value British manufacturing at its best. Bentley employs around 4,000 people at Crewe.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]