រាជធានីភ្នំពេញ ៖ ពិតណាស់ លោក ខេម ជាតារាចម្រៀងមានសម្លេងប្លែកជាង តារាចម្រៀងនានា ស្អកក៏ពិតមែន តែទទួលការគាំទ្រច្រើនពីមហាជន ជាពិសេស ក្នុងបទមនោសញ្ចេតនា តារាប្រុសរូបនេះ គឺធ្វើឲ្យអ្នកស្តាប់ស្ទើរស្រក់ទឹកភ្នែកតាម មិនតែប៉ុណ្ណោះ រូបលោកក៏ជា តារាចម្រៀងកំពុងមានសន្ទុះនៅក្នុងផលិតកម្ម Galaxy Navatra ផងដែរ។

ទន្ទឹមនឹង ដុងសិល្បៈពីកំណើតហើយនោះ រូបសម្បត្តិរបស់តារាប្រុសរូបនេះ ក៏ញាក់មិនធម្មតាដែរ ខ្ពស់ស្រឡះ ហើយថែមទាំង និយមលេងស្ទាយ៍ខ្លួនសាមញ្ញៗ តែជះរាងសង្ហាយកទៅណាមិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ តារាប្រុស ខេម បើកបង្ហាញរូបថតក្នុងអាពាហ៍ពិពាហ៍មួយ កាលពី១៨ឆ្នាំមុន ធ្វើឲ្យហ្វេនៗសម្លឹងរកមើល Idolខ្លួន ចង់ឈឺក្បាល ព្រោះកាលពីក្មេង រូបលោក មានរាងរូវតូចស្តើង និងរាងសម្បុរខ្មែរអង្គរ ខុសប្លែកពីពេលបច្ចុប្បន្ន រាងមានព្រលឹងបន្តិច និងសម្បុរសស្រអៀម ប្រៀបធៀបទៅ ដូចមនុស្ស២នាក់ផ្សេងគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ខេម
  លោក ខេម
  លោក ខេម
  លោក ខេម
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម