រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា គ្រាន់តែផ្ទុះដំណឹងបែកបាក់ជាមួយនឹងអតីតស្វាមីហើយនោះ ស្រាប់តែ បណ្តាមហាជនផ្ទុះចម្ងល់ថា តើជនទី៣ ជ្រៀតជ្រែកចំណងអាពាហ៍ពិពាហ៍របស់ តារាស្រី ផេនខេត រហូតដល់ថ្នាក់ដើរដល់ផ្លូវបញ្ចប់នេះ ជាមនុស្សស្រី ឬក៏ជាមនុស្សប្រុស?
ហេតុផលនោះគឺ តារាស្រីរូបនេះ ធ្លាប់បង្ហើបម្តងរួចមកហើយថា អតីតស្វាមីខ្លួន ជាបុរស ៦៩ និង ៩៦ ដែលជាមនុស្សស្រឡាញ់មនុស្សស្រីផង និងមនុស្សប្រុសផង ដូចគេសង្ស័យមែន ហើយក៏គ្មានអ្វីគួរលាក់បាំងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មហាជនក៏ងាកទៅសង្ស័យបុរសម្នាក់ ដែលធ្លាប់បានលេចវត្តមានក្នុង គណនីTikTokរបស់ អតីតស្វាមីខ្លួន មើលទៅស្និទស្នាលរហូតដល់ថ្នាក់ គេគិតថាជាជនទី៣ ទន្ទឹមនឹងនេះ ដោយសារតែមានមន្ទិលពីហ្វេនៗច្រើនពេក តារាស្រី ផេនខេត និងតារាស្រី គង់ ចាន់ស្រីមុំ ដែលត្រូវគេស្គាល់ថា ស្និទស្នាលនឹងគ្នាដូចគ្រួសារនោះ បានចេញមុខLiveបកស្រាយ កាលពីយប់មិញនេះ។
ក្នុងនោះ អ្នកទាំងពីរបានបញ្ជាក់ថា ជនទី៣ ពិតជាភេទដូចគ្នាមែន ប៉ុន្តែ មិនមែនជាបុរសដែល បណ្តាមហាជនផ្ទុះការសង្ស័យនោះឡើយ ព្រោះជនទី៣ មិនទាន់បង្ហាញមុខឲ្យគេឯងឃើញនៅឡើយទេ ដោយជនទី៣នេះ ក៏ជាមនុស្សនៅជិតរូបនាងថែមទៀតផង ដែលរូបនាងនិងមិត្តភក្តិ បានតាមទាន់ ក្នុងបន្ទប់តែមួយថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]