ពិត​ណាស់​ បញ្ហា​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ អាច​បង្កើន​​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ ត្រូវ​រំពឹង​ថា​នឹង​អាច​កើត​លើ​មនុស្ស​ចំនួន​៦៣០លាន​នាក់​ នៅ​ត្រឹម​ឆ្នាំ​២០៤៥ ហើយ​ដើម្បី​កាត់បន្ថយ​បញ្ហា​ធាត់​ជ្រុល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ ស្ត្រី​យើង​មាន​តួនាទី​យ៉ាង​សំខាន់​។

ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Tohoku ប្រទេស​ជប៉ុន​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោកវេជ្ជបណ្ឌិត Joji Kusuyama មកពី​វិទ្យាស្ថាន Interdisciplinary Institute for Frontier Sciences នៃសាកលវិទ្យាល័យ​ Tohoku ​មាន​ប្រសាសន៍​ថា ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែមអាច​​​បន្ត​​ពី​មួយ​ជំនាន់​ទៅ​​មួយ​ជំនាន់​ទៀត​។ ចំណែក​ឯ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ក្មេង​ដែល​កើត​ពី​ម្ដាយ​ដែល​ធាត់​ជ្រុល ឬ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២ ងាយ​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​ក្មេង​ធម្មតា​ បើ​ទោះ​បី​ជា​មាន​បែបបទ​រស់នៅ​​ល្អ​ក៏​ដោយ​។ យ៉ាង​ណា​មិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​មាន​ផ្ទៃពោះ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។

អត្ថប្រយោជន៍​នៃ​លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ

ជាក់ស្ដែង ការ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ​ និង​ទារក​។ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​Journal Diabetes លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​ ​អាច​ជួយ​ជំរុញ​សុក​ឲ្យ​បញ្ចេញ​ប្រូតេអ៊ីន​សំខាន់​ៗ SOD3 ដែល​ធ្វើ​ឲ្យ​​ការ​ធ្វើ​មេតាបូលីស​របស់​កូន​ប្រសើរ​ឡើង​​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ជា​រួម​ ការ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​អាច​រារាំង​ផល​ប៉ះពាល់​នៃ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​របស់​ម្ដាយ​​ទៅ​លើ​ការ​រំលាយ​អាហារ​របស់​កូន ដែល​ជា​លទ្ធផល​ វា​អាច​បញ្ចៀស​អត្រា​នៃ​ការវិវត្ត​ទៅ​រក​ភាព​ធាត់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី​២​បាន​។​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាស់តឿន​ថា ការ​សិក្សា​​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ និង​ទាមទារ​​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​​ទៅ​លើ​​មនុស្ស​។

ចំណុចសំខាន់

ជាក់ស្ដែង ការ​ហាត់ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ​ និង​ទារក​។ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ទស្សនាវដ្ដី​Journal Diabetes លំហាត់​ប្រាណ​អំឡុង​ពេល​ពពោះ​ ​អាច​ជួយ​ជំរុញ​សុក​ឲ្យ​បញ្ចេញ​ប្រូតេអ៊ីន​សំខាន់​ៗ SOD3 ដែល​ធ្វើ​ឲ្យ​​ការ​ធ្វើ​មេតាបូលីស​របស់​កូន​ប្រសើរ​ឡើង​​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]