ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការៈឈឺក្បាល។ ចុះអ្នកជំនាញថាម៉េចវិញចំពោះការដកសក់នេះ? តើការដកសក់អាចកាត់បន្ថយអាការៈឈឺក្បាលទេ? ហើយតើអាចមានផលប៉ះពាល់ដែរឬទេ?
ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹងម្រាមដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរអារម្មណ៍យើងពីការឈឺក្បាល។ ការឈឺចាប់ដែលបណ្តាលមកពីសារការដកសក់អាចធ្វើឱ្យយើងធូរស្រាលពីអាការៈឈឺក្បាល ព្រោះខួរក្បាលយើងកំពុងទទួលសញ្ញានៃការឈឺចាប់ផ្សេងដែលខ្លាំងជាងការឈឺក្បាល។
លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋអាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាសក្រោមស្បែកក្បាល (galea) ចេញពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាលត្រលប់ទៅបុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមានឮសំឡេងផង។
សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដកសក់អាចបណ្តាលឱ្យ៖
– រលាកស្បែកក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាលឱ្យស្បែកក្បាលយើងរលាកដែលធ្វើឱ្យយើងឈឺ និងស្រគាលស្បែកក្បាល
– រហែកស្បែកក្បាល៖ ស្បែកក្បាលយើងអាចដាច់រហែក នៅពេលយើងទាញដកសក់ដែលបណ្តាលឱ្យយើងមានការឈឺចាប់ និងឆ្លងមេរោគ
– រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់ភ្នាសក្រោមស្បែកក្បាលដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាលឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។
– ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើឱ្យយើងជ្រុះសក់
លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានណែនាំថា ពេលយើងឈឺក្បាល យើងអាចម៉ាស្សាក្បាលដោយប្រើចុងម្រាមដៃទាំង ១០ ដាក់លើក្បាល រួចម៉ាស្សាជាចលនារង្វង់តូចៗឱ្យសព្វពេញក្បាល។ បន្ទាប់មកម៉ាស្សាសៀតផ្កាជាមួយចុងម្រាមដៃចង្អុល និងម្រាមដៃកណ្តាលក្នុងចលនារង្វង់ៗ។
សរុបទៅការដកសក់មិនមែនជាមធ្យោបាយដ៏ល្អក្នុងការបំបាត់អាការៈឈឺក្បាលទេ។ ផ្ទុយទៅវិញអាចបង្កផលវិបាកជាច្រើន។
ចំណុចសំខាន់
ការដកសក់អាចបណ្តាលឱ្យមានផលវិបាកដូចជា៖
- រលាកស្បែកក្បាល
- រហែកស្បែកក្បាល
- រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល
- ខូចឫសសក់
- ខូចសរសៃឈាម និងចុងសរសៃប្រសាទ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]