រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា ហ្វេនៗផ្កាប់មុខរបស់តារាចម្រៀង ពេជ្រ សោភា ប្រាកដជា ដឹងច្បាស់ថា រូបនាង ធ្លាប់រៀបការម្តងរួចមកហើយ ជាមួយនឹងស្វាមីអនិកជនរស់នៅសហរដ្ឋអាមេរិក តែក្រោយមក ក៏ដើរដល់ផ្លូវបែ.កបា.ក់ ប៉ុន្តែចំណងទំនាក់ទំនងរបស់អ្នកទាំងពីរ នៅតែរក្សា ដូចជាមិត្តភក្តិល្អនឹងគ្នា។

យ៉ាងណាមិញ កន្លងផុតដល់ទៅ៧ឆ្នាំទៅហើយ ដោយរូបនាង បានធ្លាប់រៀបការតាំងពីកំឡុងឆ្នាំ ២០១៥ តែផ្ទុយទៅវិញ មានគណនី TikTok មួយដែលមើលទៅដូចជាហ្វេនរូបនាងដែរនោះ ក៏ទៅសាររើវីដេអូរៀបការចាស់ៗរបស់រូបនាង មកកាត់តបង្ហោះទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏មានហ្វេនៗរបស់រូបនាងជាច្រើន សម្តែងការមិនពេញចិត្តនឹងវីដេអូទាំងនោះ ខណៈរឿងនេះជារឿងអតីតកាល ហើយក៏គ្មានមនុស្សស្រីណាម្នាក់ ចង់ឲ្យកើតឡើងដែរ រហូតដល់ពេលឃើញវីដេអូទាំំងនោះហើយ តារាចម្រៀង ពេជ្រ សោភា ក៏បានបោះសម្តីដូច្នេះទៅកាន់ហ្វេនៗទាំងនោះ « ផុសដើម្បីអ្វី ក៏សា.ហា.វម្លេះ ផុសទៀតទៅចុះ ព្រោះយ៉ាងណាក៏ រូបនាងក៏ធ្លាប់ក្រាបក្បាលដល់កន្ទេល មានឈ្មោះជា មេម៉ាយមានខាន់ស្លា »៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
  តារាចម្រៀង ពេជ្រ សោភា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា