ភ្នំពេញ៖ ជាការពិត តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយក៏ទទួលបានកូនស្រីម្នាក់រស់នៅយ៉ាងមានសុភមង្គល អ្នកណាឃើញក៏ច្រណែនសឹងគ្រប់គ្នា នៅពេលដែលពួកគេបានបង្ហាញពីសកម្មភាពនៅលើបណ្ដាញសង្គមរាល់ដង។

ជាពិសេសថ្មីៗនេះ អ្នកនាងបានដឹកដៃគ្រួសារព្រមទាំងមិត្តភក្តិជិតស្និត ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជិតខាង គឺប្រទេសវៀតណាម យ៉ាងសប្បាយរីករាយ។ ម្យ៉ាងវិញទៀត លើកនេះ តារាស្រីរូបនេះបានជ្រើសរើស ឡានក្រុងដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ អ្វីដែលហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ រូបភាពមួយសន្លឹកដែល គង់ ចាន់ស្រីមុំ និងស្វាមីបានគេងលង់លក់នៅលើឡាន់ក្រុង ហាក់ដូចជាកំពុងតែរំលឹកដល់អនុស្សាវរីយ៍ដែលអ្នកទាំងពីរបានធ្វើរដំណើរកាលពី១០ឆ្នាំមុនអញ្ចឹង មើលទៅហាក់មិនមានប្រែប្រួលអ្វីទាល់តែសោះតាំងពីចាប់ផ្តើមមកទល់បច្ចប្បន្នមានកូនស្រីមួយហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងស្វាមី
១០ឆ្នាំមុន
រូប១០ឆ្នាំមុន និងបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ