ភ្នំពេញ៖ តារាចម្រៀងស្រីជំនាន់ក្រោយដ៏មានទេពកោសល្យ ឈីន រតនៈ កំពុងជោគជ័យយ៉ាងគួរឲ្យកត់សម្គាល់លើវិថីសិល្បៈរបស់នាង ជាក់ស្តែងបទចម្រៀងដែលនាងបានចេញនៅលើទីផ្សារតែទទួលបានការគាំទ្រ និងការស្ញើចសរសើរពីសមត្ថភាពបត់បែនដ៏ប៉ិនប្រសប់របស់តារាចម្រៀងកំពុងពេញនិយមរូបនេះ។

ក្រោយទទួលបានការជោគជ័យយ៉ាងខ្លាំងលើបទ «ហួដឺឡេ» ក្នុងរដូវកាលចូលឆ្នាំខ្មែរ តារាចម្រៀងសំឡេងខ្ពស់រូបនេះបានបញ្ចេញបទចម្រៀងថ្មីដែលមានស្ទាយរ៉េបយ៉ាងឡូយមិនចាញ់បរទេសឡើយ។


បទ ‘‘Girl ជះលុយ’’ របស់ ឈីន រតនៈ ដែល Channel របស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញនៅលើ TikTok ប៉ុន្មានថ្ងៃនេះពុងតែវាយលុកខ្លាំង ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រមិនតិចឡើយ ពីស្ទាយដ៏ Cool របស់នាង។

គួរបញ្ជាក់ផងដែរថា បទ ‘‘Girl ជះលុយ’’ នេះនៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ ដែលទើបនឹងមានជា Clip ខ្លីៗដែលបានបង្ហោះនៅលើឆាណែល TikTok ផ្លូវរបស់ផលិតកម្ម រស្មីហង្សមាស ប៉ុណ្ណោះ។

ចង់ដឹងថា Cool ប៉ុនណា! អ្នកមិនទាន់បានស្តាប់អាចចុចតាម Link ខាងក្រោមបាន៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]