កម្សាន្ត៖ ជាការពិតណាស់ ឈីន រតនៈ គឺជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ហើយកញ្ញាក៏ជាតារាចម្រៀងស្រីស្រករក្រោយមួយរូបដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។

ក្នុងនោះផងដែរ ឈីន រតនៈបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បើទោះបីជារតនៈមិនបានលើកពាន តែកញ្ញានៅតែតស៊ូក្នុងវិស័យមួយនេះ រហូតដល់មានអ្នកគទ្រជាច្រើនពេញចិត្តលើសមត្ថភាពរបស់កញ្ញា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មិនបោះបង់ចោលក្ដីស្រមៃក្នុងការដណ្ដើមពាន ឈីន រតនៈ ក៏បានត្រឡប់មកវិញក្នុងកម្មវិធី ប្រកួតតារាចម្រៀង I am a Singer Cambodia រដូវកាលទី២ ក្នុងការវិលត្រឡប់មកប្រកួតប្រជែងលើកនេះ កញ្ញាពិតជាបានវិវត្តខ្លួនយ៉ាងខ្លាំង សមត្ថភាពនៃការច្រៀងកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល អ្នកគាំទ្រកញ្ញាក៏កាន់តែកើន ច្រើនឡើងៗ ធ្វើឲ្យគ្រប់គ្នា រំពឹងថាកញ្ញានឹងលើកពានក្នុងកម្មវិធីនេះ។  តែទោះបីមិនទទួលជោគជ័យក្នុងការប្រកួតប្រជែង តែកញ្ញា មិនបោះបង់ចោលមហិច្ឆតាជាតារាចម្រៀងឡើយ ប្រជាប្រិយភាពកញ្ញាកាន់តែបន្តកើនឡើងបន្ទាប់ពីប្រកួតចប់ ។

នេះសបញ្ជាក់ឲ្យឃើញថា ចង់ឲ្យអ្នកដែលមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងទាំងអស់ យកកញ្ញា ឈីន រតនៈ ជាគម្រូ ទោះបីជាមិនទទួលបានជោគជ័យក៏មិនបោះបង់ចោលនៅក្ដីស្រម៉ៃ ព្យាយាមអភិវឌ្ឍន៍ខ្លួន ហើយដើរឆ្ពោះទៅរកគោលដៅ នោះថ្ងៃណាមួយនឹងបានសម្រេចជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម៖

ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ