រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាខ្មែរមិនតិចគូនោះឡើយ ដែលបណ្តើរគូស្នេហ៍របស់ខ្លួន បង្ហាញមុខមាត់ជាសាធារណៈ គ្មានលាក់បាំង បើទោះបី មិនទាន់មានឋានៈជាក់លាក់ណាមួយតាមផ្លូវច្បាប់ ដូចជា គូដណ្តឹង ឬគូស្វាមីភរិយា ជាដើម ។
យ៉ាងណាមិញ ងាកមកមើលតារាប្រុសស្រីប៉ុន្មានដួងនេះវិញ តែងបង្អួតភាពរីករាយ សុភមង្គលក្នុងគ្រួសារ ជះចំហាយកក់ក្តៅ ធ្វើឲ្យហ្វេនៗណាក៏កើតចិត្តច្រណែន ប្រាថ្នាគ្រប់ៗគ្នាចង់បានជីវិតគូស្នេហ៍ គូស្វាមីភរិយា ស្រស់បំព្រងដូចនឹងIdolដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ល្អូនល្អើនៗនឹងគ្នា ស្វីតផ្អែមជាងទឹកឃ្មុំ មិនទាន់ប៉ុន្មានផង ស្រាប់តែបើកឆាកឆ្នាំថ្មី ២០២២ តារាខ្មែរទាំងនេះ បើកបង្ហាញតម្រុយ និង ក្រដាសស្នាម ចែកផ្លូវគ្នាជាមួយនឹង ដៃគូដែលធ្លាប់តែត្រូវគេដឹងឮថា ជាគូដែលសាកសមនឹងគ្នាបំផុតទៅវិញ ធ្វើឲ្យហ្វេនៗស្រឡាំងកាំង ហួសចិត្តជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង ពេជ្រ សោភា
បើត្រឡប់ កាលពី៥ឆ្នាំមុន តារាចម្រៀងស្រីរូបនេះ ធ្លាប់ត្រូវបានអតីតគូស្នេហ៍ សុំស្រឡាញ់ផ្អើលពេញប្រទេស ក្រោយមកៗតែងបង្ហាញរូបភាពផ្អែមល្អែមដូចគូស្នេហ៍គេឯង ស្រាប់តែ ដើមឆ្នាំ២០២២ រូបនាងបង្ហើបតម្រុយ បែកគ្នាយូរហើយ តែហ្វេនៗមិនសម្គាល់ឃើញ។




២. ពិធីការិនី សុខ សោម៉ាវត្តី
នរណាមិនចាប់អារម្មណ៍ មេម៉ាយកូនមួយ អ្នកនាង សុខ សោម៉ាវត្តី រូបសម្រស់ខ្ចីញេញ ដូចក្មេងស្រី១៨ឆ្នាំ រីឯគូស្នេហ៍វិញ ក៏សង្ហាទៀត សមគ្នាខ្លាំង តែមួយរយៈចុងក្រោយនេះ រូបនាងលែងបង្ហាញរូបភាពស្វីតៗជាមួយគូស្នេហ៍ រីឯភាគីខាងប្រុសនោះវិញ ក៏បង្ហោះសារកើតទុ.ក្ខ ហាក់បង្ហើប ចំណងស្នេហ៍ត្រូវបញ្ចប់។




៣. អ្នកអត្ថាធិប្បាយព័ត៌មានកីឡា នាយ ជីងចក់
រៀបការបាន៥ខែ ជាមួយប្រពន្ធសាច់សខ្ចី ទ្រព្យសម្បត្តិស្តុកស្តម្ភ ស្រាប់តែ ថ្មីៗនេះ ប្រកាសលែងលះ ព្រោះអតីតលែងទទួលបាន រឿងស្រីញីរបស់ខ្លួន ខណៈកាលពីនៅជុំគ្នា ល្អូកល្អើនខ្លាំង ចុងក្រោយបែកធ្លាយ ចំណងស្នេហ៍រកាំរកូសតាំងពីការរួច បានមួយថ្ងៃមកម្លេះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]