ថៃ៖ ពិតណាស់ តារាស្រីពហុជំនាញ ពូកែសព្វគ្រប់ ទាំងការងារសិល្បៈ មុខជំនួញរកស៊ី ជាពិសេស ជាស្រ្តីមេផ្ទះយ៉ាងជំនាញ អ្នកនាង គង់ ចាន់ស្រីមុំ បានកំពុងតែធ្វើឲ្យអ្នកគាំទ្រលួចសរសើរ ក៏ដូចជាច្រណែននឹងជីវិតដ៏មានក្តីសុខ មានសព្វគ្រប់របស់នាងសព្វថ្ងៃនេះណាស់។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបនេះបានបែបលក្ខណៈគ្រួសារនិងមិត្តភក្តិ ទៅកាន់ប្រទេសវៀតណាម ចាយជីវិតហាយសូ​ ជះលុយទិញសម្ភារៈនិយមប្រេនៗ យូរហៀរដៃ និងទើបតែបានត្រលប់មកវិញមិនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ដោយឡែក ស្រាប់តែថ្មីៗនេះ គង់ ចាន់ស្រីមុំ ស្រាប់តែបង្ហោះរូបភាពជាច្រើន ធ្វើដំណើរហោះហើរដំណើរកម្សាន្តទៅកាន់ប្រទេសថៃបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកម៉ាក់ហាយសូរូបនេះក៏បានបញ្ជាក់ថា នេះលើកដំបូងក្នុងការហោះហើរឆ្លងប្រទេសបន្ទាប់ពីមានការបិទខ្ទប់ដោយសារជំងឺឆ្លងអស់រយៈពេល២ឆ្នាំមកនេះ។ ដោយហេតុនេះ ធ្វើឲ្យតារាស្រីរូបនេះ មានការនឹករលឹកដំណើរកម្សាន្តខ្លាំងមែនទែន ទើបធ្វើឲ្យនាងមានដំណើរកម្សាន្តជាប់កន្ទុយគ្នាមិនសម្រាកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ
កូនស្រី គង់ ចាន់ស្រីមុំ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ