យល់ដឹង៖ តាមពិតទៅសេចក្តីសុខនៅមិនឆ្ងាយពីមនុស្សយើងទេ មានតែមនុស្សយើងគ្រប់គ្នាតែប៉ុណ្ណោះ ដែលតែងតែព្យាយាមរត់ចេញពីវាដោយខ្លួនឯង ជាពិសេសមនុស្សស្រី ចូលចិត្តស្ពាយទុក្ខលំបាកតាមខ្លួនជានិច្ច មិនព្រមទម្លាក់ចុះខ្លះសោះ ទើបជីវិតចេះតែគ្មានក្តីសុខ។
ដូច្នេះហើយ មនុស្សស្រីគ្រប់រូប គួរតែចេះទម្លាក់ឬបោះចោលនូវរឿងមិនល្អៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះចុះខ្លះទៅ ទើបជីវិតមានពន្លឺ ហើយអាចរស់នៅដោយមានក្តីសុខដូចជាគេឯងបានខ្លះ ម្យ៉ាងជីវិតមនុស្សយើងខ្លីណាស់ បើរវល់តែកើតទុក្ខពេក ជីវិតគឺគ្មានន័យទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿង៣យ៉ាង បើមនុស្សស្រីចេះទម្លាក់ចុះខ្លះ ជីវិតនឹងមានក្តីសុខ៖
១. រឿងសោកសៅក្នុងជីវិត

ដូចដែលយើងរាល់គ្នាបានដឹងស្រាប់ហើយ ជីវិតរបស់មនុស្សយើងម្នាក់ៗ តែងតែជួបនូវបញ្ហានិងឧបសគ្គនានាដែលមិនអាចគេចផុត ជាពិសេសចំពោះមនុស្សស្រី ដែលត្រូវរស់នៅក្នុងសង្គមដែលដាក់គេគ្រប់គ្នាដាក់សម្ពាធលើមនុស្សស្រី ប៉ុន្តែបើអ្នកនៅតែស្ពាយសម្ពាធ និងរឿងសោកសៅទាំងនោះ ដោយមិនព្រមទម្លាក់ចុះខ្លះ ជីវិតអ្នកនឹងគ្មានថ្ងៃមានក្តីសុខពេលលេញឡើយ បែបនេះហើយ បានជាមនុស្សស្រី គួរតែទម្លាក់រឿងសោកសៅក្នុងជីវិតចុះខ្លះ។
២. ទំនួលខុសត្រូវ

កើតមកក្នុងនាមជាមនុស្សស្រី ទោះមិនសូវជាបានធ្វើរឿងធំដុំច្រើន ដូចជាមនុស្សប្រុសក៏ដោយ ប៉ុន្តែមនុស្សស្រីសម័យនេះ ក៏មានរឿងដែលខ្លួនត្រូវទទួលខុសត្រូវជាច្រើនផងដែរ មិនចាញ់មនុស្សប្រុសប៉ុន្មានឡើយ។ ម្យ៉ាងមនុស្សស្រីដែលត្រូវមានទំនួលខុសត្រូវនេះហើយ ដែលត្រូវរស់នៅដោយមិនមានក្តីសុខដូចគេ គឺមានតែសម្ពាធ និងការរងទុក្ខវេទនាតែម្នាក់ឯង ប៉ុន្តែបើមនុស្សស្រី បើមិនចេះទម្លាក់នូវទំនួលខុសត្រូវរបស់ខ្លួនឯងចោលខ្លះទេ មួយជីវិតនេះគ្មានថ្ងៃបានស្គាល់ពាក្យថាធូរស្រាលឡើយ។
៣. ការគិតច្រើននិងខ្វល់ច្រើន

អ្នកណាៗក៏គេចេះគិត ចេះមានការខ្វល់ពីនេះពីនោះដែរ ប៉ុន្តែមិនមែនគិតច្រើន និងខ្វល់ច្រើនដូចជាមនុស្សស្រីនោះទេ ព្រោះធ្វើបែបនេះទៅ រស់នៅគ្មានក្តីសុខឡើយ។ ម្យ៉ាងវិញទៀត ជីវិតមនុស្សស្រី បើមួយថ្ងៃទៅមួយថ្ងៃចាំតែគិត និងខ្វល់ច្រើនគ្រប់រឿងនោះ ជីវិតមួយនេះនឹងពោរពេញទៅដោយភាពភ័យខ្លាច និងគ្មានថ្ងៃបានស្គាល់នូវភាពរីករាយពិតប្រាកដឡើយ៕
ប្រភព៖: phunutoday
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]