កំពត៖ តារាសម្ដែង និងពិធីការីកូនកាត់អាល្លីម៉ងកញ្ញា ម៉ៃយ៉ា ក្រោយចូលសិល្បៈបានជាច្រើនឆ្នាំ តារាស្រីរូបនេះកាន់តែទទួលបានការងារច្រើនជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាប្រិយភាពរឹតតែខ្លាំងជាងមុនគួរឲ្យកត់សម្គាល់តែម្ដង។ លើសពីនេះទៅទៀត នាងត្រូវបានមហាជនកត់សម្គាល់ឃើញថា មានមុខមាត់ស្រស់ស្អាត មិនថាតែងខ្លួន ឬគ្មានការMake Up។ 

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលជីវិតឯកជន គេដឹងថាតារាស្រីរូបនេះក៏មានមុខជំនួញលក់ផលិតផលតាមអនឡាញផងដែរ។បើនិយាយដល់រឿងស្នេហា គេដឹងទៀតថាកញ្ញា ម៉ៃយ៉ា បានកំពុងសាងស្នេហាជាមួយមនុស្សស្រីដូចគ្នា និងបានរស់នៅយ៉ាងមានសុភមង្គល មិនចាញ់ស្នេហាប្រុសនិងស្រីឡើយ។ ម្យ៉ាងគូស្នេហ៍តារាស្រីរូបនេះ តែងតែយកចិត្តទុកដាក់ បារម្ភពីសុខទុក្ខ និងមើលថែនាងបានយ៉ាងល្អ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ស្នេហារបស់កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍បានចាប់ផ្ដើមមកអស់ជាច្រើនឆ្នាំទៅហើយ ប៉ុន្តែគេតែតែឃើញទំនាក់ទំនងស្នេហានាងនៅតែរឹងមាំ មានភាពផ្អែមល្ហែមដដែល។ ក្នុងនោះដែរ ថ្មីៗនេះតារារូបនេះ បានដឹកដៃគូស្នេហ៍ទៅលេងនៅទឹកដីខេត្តកំពត ដោយគេឃើញថា នាងនិងសង្សារបានបង្ហាញស្នាមញញឹមយ៉ាងរីករាយ ហើយអ្នកទាំងពីរមានភាពល្អូកល្អើនស្និទ្ធស្នាលគ្នាខ្លាំង។ ដោយរូបភាពទាំងនេះ អាចបញ្ជាក់បានថា ស្នេហាភេទដូចគ្នារបស់តារាស្រីរូបនេះ កាន់តែរឹងមាំជាងមុនលើសដើម៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍
កញ្ញា ម៉ៃយ៉ា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃយ៉ា