រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេល រៀបរាប់ពីការងារផ្ទះរបស់ខ្លួនធ្វើឲ្យភរិយាជាប្រចាំ មើលថែកូនៗ បោសផ្ទះ ជូតផ្ទះ ដោយការងារផ្ទះភាគច្រើន ធ្លាក់មកលើរូបខ្លួនជាអ្នករ៉ាប់រងនោះ ស្រាប់តែ អតីតវីជេ រតនា ដែលបច្ចុប្បន្នបានចាប់ដៃជាមួយភរិយា លក់ដូរឡេតាមអនឡាញនោះ បែរជា ត្រូវមហាជនមួយចំនួន រិះគន់មួយទំហឹង។

តួយ៉ាង ក្រោយចេញវីដេអូមិនទាន់ប៉ុន្មាន ទទួលបានការបញ្ចេញមតិថា រូបលោកធ្វើឲ្យខូចតម្លៃជាបុរសនោះ អតីតវីជេរូបនេះ ក៏បកស្រាយថា ការជួយទុក្ខធុរៈភរិយា គ្មានអ្វីត្រូវនឹងអស់តម្លៃនោះឡើយ តែគួរណាស់ សរសើររូបលោក ដែលធ្វើឲ្យភរិយាសប្បាយចិត្តយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការរិះគន់នៅតែបន្តមាន ក្នុងនោះក៏កាន់តែធ្ង.ន់ធ្ង.រឡើងៗ ស្រាប់តែ ភរិយារូបលោក ទ្រាំលែងបាន ក៏ចេញមកLiveលើកដៃសំពះ សុំអង្វ.រមហាជន ឈប់ដៀលប្តីទៀត ព្រោះស្វាមីអត់ល្អគ្រប់ដប់ទេ ប៉ុន្តែ សូម្បីការងារលាងចាន ក៏ធ្លាប់ធ្វើ ដល់ថ្នាក់ពេលសម្រាលកូន ងើបមិនរួច លេ.ចនោមនឹងគ្រែ ក៏ស្វាមីមិនដែលខ្ពើម មិនដែលប្រកាន់ ក្រោកមើលកូនតូចទាំងអត់ងងុយក៏មាន។

ចុងក្រោយ រូបនាង សូមមេត្តាបុគ្គលមិនពេញចិត្តនឹងស្វាមី ឈប់ជេ.រស្តីឲ្យប្តីទៀត ស្វាមីចង់បង្ហោះអ្វីជារឿងរបស់គាត់ បើមហាជនមិនពេញចិត្ត អាចអូសរំលងបាន ព្រោះ មេត្តាកុំធ្វើឲ្យជីវិតគ្រួសាររបស់ខ្លួន ត្រូវមកទើសទាល់នឹងការបញ្ចេញមតិអវិជ្ជមានទាំំងនេះតទៅទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងភរិយា
វីជេ រតនា និងគ្រួសារ
វីជេ រតនា និងគ្រួសារ
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា