ភ្នំពេញ៖ ជាការពិត អតីតពិធីករប្រុសពូកែវោហារប្រចាំប៉ុស្តិ៍ MYTV លោក VJ រតនា ចាប់តាំងពីរៀបការមក លោកបានផ្តាច់ខ្លួនទាំងស្រុងពីវិស័យសិល្បៈ ដោយលោកបានងាកមកប្រើជីវិតសាមញ្ញ រស់នៅយ៉ាងសោយសុខពោរពេញ ទៅដោយសុភមង្គល ជាមួយនឹងភរិយាដ៏សែនស្រស់ស្អាតផងដែរ។
ជាមួយគ្នានេះ សព្វថ្ងៃ មើលទៅគ្រួសាររបស់លោក ពិតជាធូរធាររស់នៅយ៉ាងសុខស្រួលណាស់។ ប៉ុន្តែបើក្រលេកទៅមើលអតីតកាល របស់ VJ រតនា តាំងពីរៀបការដំបូងៗវិញ ស្តាប់តាមការរៀបរបស់លោកហើយពិតជាមិននឹកស្មានថា អតីតពិធីករ មានការតស៊ូខំប្រឹងប្រែងរកស៊ីដើម្បីតែភរិយារស់នៅសុខស្រួល ដោយមានតាំងពីបរាជ័យក្នុងការបើករបរ ហ្គារ៉ាសសាំង រហូតដល់លក់អស់ទ្រព្យសម្បត្តិដល់មានសាច់ញាតិមើលងាយដល់បាតតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ បើទោះបីជាយ៉ាងណា VJ រតនា នៅតែមិនអស់សង្ឃឹមបាក់ទឹកចិត្តបែរជាខិតខំរិះរកគំនិតរកស៊ីបន្ថែម រហូតដល់ជោគជ័យលើវិស័យអនឡាញមកដលសព្វថ្ងៃ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]