រាជធានីភ្នំពេញ ៖ ពិធីការិនី អ្នកនាង ស៊ឹម សូលិកា ត្រូវមហាជនពេញចិត្ត និងគាំទ្រ តាំងពីចូលសិល្បៈដំបូងៗ រហូតមកទល់នឹងពេលនេះ ក៏នៅតែមានប្រជាប្រិយភាព ដោយសារតែ ការតុបតែងខ្លួនបែបរមទម្យ សុភាពរាបសា ជាងនេះទៅទៀត ការសម្តែង និងការនិយាយស្តីរបស់តារាស្រីរូបនេះ ដូចនារីគ្រប់លក្ខណ៍។

តួយ៉ាង ទន្ទឹមនឹង ការជោគជ័យលើវិថីសិល្បៈ តារាជើងចាស់រូបនេះ ក៏ត្រូវគេស្គាល់ច្បាស់ ជាតារាហាយសូលាក់មុខ មិនធម្មតាម្នាក់ផងដែរ ដែលកន្លងមក រូបនាងធ្លាប់ត្រូវបានគេឯង ចាប់អារម្មណ៍ការលេងម៉ូតរថយន្ត ដូរឡានជិះ ដូចដូរខោអាវ ឡាននីមួយៗ សុទ្ធតែជា រថយន្តយីហ៊ោល្បីឈ្មោះ តម្លៃកប់ក្តោងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើល ការនិយមទំនិញប្រ៊េនវិញ តារាស្រីរូបនេះ ចាស់តែអាយុទេ តែមិនឲ្យចាញ់តារាស្រទាប់ក្រោយប៉ុន្មានទេ ជាក់ស្តែងថ្មីៗនេះ រូបនាងបើកបង្ហាញ បន្ទាប់តុបតែងខ្លួន សុទ្ធតែជាទំនិញយីហ៊ោល្បីៗលំដាប់ពិភពលោក Versace, Dior, Chanel, Herme, Louise Vuitton មានគ្រប់ម៉ូត គ្រប់ទំហំ មិនសរសើរមិនបាន ទាល់តែបើកបង្ហាញទើបដឹងថា ជាតារាសម្ភារៈនិយមមិនធម្មតា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង ស៊ឹម សូលិកា
អ្នកនាង ស៊ឹម សូលិកា និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា