ប្រទេសថៃ ៖ នរណាមិនស្គាល់ អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីល្បីរឿងសម្ភារៈនិយម ជាតារាស្រីអ្នកមានវ័យក្មេង ក្តាប់ជំនួញក្នុងដៃរកកម្រៃមួយខែៗមិនចេះតិច មានកូនតែមួយទេ តែនិយាយរឿងឡាន និងផ្ទះវិញ ទិញទុកដូចមានកូន១០ ២០នាក់ ជីវិតជះចំហាយសុភមង្គល សេចក្តីសុខលើគំនរលុយ ដូចក្នុងរឿងភាគ។

យ៉ាងណាមិញ ទើបដើរលេងទៅវៀតណាមថ្ងៃមុន ទិញកាបូប ស្បែកជើង និងវ៉ែនតា ប្រ៊េនLV យួរពេញដៃទាំងទ្វេ ស្រាប់តែពេលនេះ នាំកូនហោះទៅដើរលេងប្រទេសថៃ ឆ្លៀតពេល ពិនិត្យសុខភាពនោះ តារាស្រីរូបនេះ ធ្វើឲ្យគេឯង មិនស្ងើចសរសើរគឺមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្តងនេះ មិនមែនលំៗដូចទៅវៀតណាមឡើយ ទិញម្តងនេះ ដល់ថ្នាក់យួរលែងអស់ហើយ ទៅដល់ហាងលក់កាបូប រើសដាក់ៗ ដូចរើសម្ហូប រាប់លុយទាំងគីបៗដូចក្រដាស គ្រាន់តែឃើញ ក៏ដឹងថា ជាតិមុន តារាស្រី គង់ ចាន់ស្រីមុំ ធ្វើបុណ្យហូរហៀ ជាតិនេះ សោយសុខនឹងជីវិតហាយសូ ឡូយឆាយ គីឡូអភិជន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ