ភ្នំពេញ៖ ជឿជាក់ថា បងប្អូនជាច្រើនបានជ្រាបរួចមកហើយ នូវរឿងរ៉ាវត្រូវគ្រួសារ របស់តារាភេទទីបី កញ្ញា វ៉ាន់ សំណាង ហៅ ផេនខេត ដែលត្រូវសម្រេចលែងលះគ្នា ដោយស្វាមីផិតក្បត់មានអ្នកទីបី ខណៈដែលទើបនឹងរៀបការថ្មីថ្មោងបានប៉ុន្មានខែនេះប៉ុណ្ណោះ។
ជាមួយគ្នានេះ មុននឹងឈានដល់ការលែងលះគ្នានេះ ផេនខេត និងអតីតស្វាមីក៏ធ្លាប់មានរឿងរកាំរកុសគ្នា រឿងបំណុលជំពាក់លុយគេជុំទិសទៀតផង។ យ៉ាងណាមិញ ហាក់រាសីស្រុតចុះ មានរឿងផ្ទួនៗ ពេលនេះក៏កាន់តែក្តៅបន្ថែមទៀត ដោយនៅមុននេះបន្តិច តារាភេទទីបីរូបនេះ ក៏ត្រូវម្ចាស់បំណុល ដល់ទៅពីរនាក់បានបង្ហោះរូបភាព ក៏ដូចជាសារ នៅលើបណ្ដាញសង្គមគម្រាមប្តឹង ទម្លាយមុខរូបនាង ពាក់ពន្ធ័នឹងរឿងបំណុលលុយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ក្រោយឃើញដូច្នេះ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរផងដែរ ព្រោះថាមិននឹកស្មានថា ផេនខេត ត្រូវធ្លាក់ខ្លួនដល់ថ្នាក់នេះ មានរឿងមិនចប់ពីមួយចូលមួយ រហូតដល់មានបំណុលរាប់ម៉ឺនដុល្លារដល់ ម្ចាស់បំណុលបង្ហោះទម្លាយមុខមាត់បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]