រាជធានីភ្នំពេញ ៖ ពិតណាស់ ធ្លាប់ឃើញតែ តារាស្រី ផេនខេត តែងផ្តល់ស្នាមញញឹម និងសំណើចក្អាកក្អាយទៅកាន់មហាជន រាប់ពាន់នាក់ ទស្សនាហើយធ្វើឲ្យគេឯងរីករាយ ធូរស្រាលអារម្មណ៍ ផ្ទុយទៅវិញ ជីវិតពិតរបស់ តារាស្រីរូបនេះ មួយរយៈនេះ ហាក់ជួបបញ្ហាផ្ទួនៗគ្នា។
ជាកស្តែង ទើបទម្លាយរឿងជំពាក់បំណុលគេ ព្រោះ មុខជំនួញរបស់ខ្លួន មិនដើរតាមការគិតឃើញ រួចមកហើយ ត្រូវស្វាមីដែលស្រឡាញ់គ្នាជាង៦ឆ្នាំ បោកចិត្តលួចមានអ្នកទី៣ ទើបធ្វើចិត្តរាងធូរស្រាលបន្តិច ពេលនេះ មកជួបរឿងម្ចាស់បំណុល នាំគ្នាបង្ហោះទារលុយខ្លួន ខ្ទង់រាប់ម៉ឺនដុល្លារថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពេល ម្ចាស់បំណុលផ្អើលនាំគ្នា បង្ហោះទារលុយភ្លាមៗខ្ទង់ម៉ឺនដុល្លារឯណោះ ស្រាប់តែបែកធ្លាយ វីដេអូតារាស្រីរូបនេះ អង្គុយយំម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ ហាក់ដូចអស់សង្ឃឹមក្នុងជីវិត អស់ពីបញ្ហាមួយចូលមួយ ត្រូវរ៉ាប់រងបំណុលជាង ១៥ម៉ឺនដុល្លារម្នាក់ឯង ឃើញហើយហ្វេនៗ អាណិ.តជំនួស។
លើសពីនេះទៅទៀត គេក្រឡេកឃើញ មហាជនជាច្រើន នាំគ្នាបញ្ចេញមតិឲ្យម្ចាស់បំណុលម្នាក់ៗ គួរលើកលែងឲ្យតារាស្រីរូបនេះ ព្រោះពេលនេះ រូបនាងកំពុងប្រឹងរកប្រាក់ដោះបំណុលហើយ មិនតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រស្ទើរតែទាំងអស់ នាំគ្នាលើកទឹកចិត្តរូបនាង ឲ្យតស៊ូបន្តដំណើរទៅមុខទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]