រាជធានីភ្នំពេញ ៖ ពិតណាស់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលបច្ចុប្បន្នរូបនាង មានងារជា លោកជំទាវ ជាកីឡាការិនីឆ្នើមរបស់កម្ពុជាម្នាក់ ដោយរូបនាង ជាម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលតែងប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្ដង រាប់តាំងពីស៊ីហ្គេមឆ្នាំ២០១៣ មកដល់ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនវិញ រូបនាងបានចូលរោងរៀបការ ចំសម័យកូវីដ ដែលពិធីត្រូវបានរៀបចំ ជាលក្ខណៈគ្រួសារ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដែលបច្ចុប្បន្ននេះ រូបនាងនិងស្វាមី ទទួលបានចំណងដៃកូនស្រី គួរឲ្យស្រឡាញ់ម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បើទោះមានគ្រួសាររួច ដល់ថ្នាក់មានកូនហើយក្តី តែថ្មីៗនេះ លោកជំទាវ ស៊ន សៀវម៉ី បានប្រាប់ឲ្យដឹងថា រូបនាងចង់ចូលរួមប្រកួតនៅឆ្នាំក្រោយនេះ ដើម្បីមានឱកាសរកមេដាយ ឲ្យកម្ពុជាសាជាថ្មី ធ្វើឲ្យមហាជនខ្មែរ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពីទំហំទឹកចិត្តរបស់លោកជំទាវ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]