រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាចាំបាន កីឡាការិនីតេក្វាន់ដូជំទាវ ស៊ន សៀវម៉ី ជាក់ជាមិនខាន ដែលពេលនេះ ជីវិតឯកជនរបស់រូបនាងពោរពេញដោយសុភមង្គលជាមួយគ្រួសារ ជាពិសេសទើបនឹងបើកបង្ហាញផ្ទះវីឡាថ្មីធំស្កឹមស្កៃ កាលពីដើមឆ្នាំកន្លងទៅនេះ។
យ៉ាងណាមិញ ងាកទៅមើលរូបសម្បត្តិវិញ ទោះមានកូនមួយរួចហើយមែន តែសម្រស់រូបនាងនៅតែខ្ញង់ មិនចាញ់ពេលមិនទាន់មានគ្រួសារប៉ុន្មានឡើយ កូនស្រីអាយុមិនទាន់មួយខួបផង តែនិយាយពីរាងរូវរូបនាងវិញ ប្រែប្រួលតូចច្រឡឹង គួរឲ្យទាក់ទាញដូចមុនបាត់ទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ម្នាក់ៗនាំគ្នាសរសើរពីសម្រស់របស់កីឡាការិនីរូបនេះខ្លាំង តែផ្ទុយទៅវិញ មកមើលសម្រស់បងស្រីវិញក៏មិនធម្មតាដែរ ជារួមបងប្អូនគេស្អាតទាំំងព្រម កម្ពស់ក៏ស្តង់ដា មុខមាត់ក៏ដូចកូនកាត់ទៀត ធ្វើឲ្យអ្នកទាំងពីរបណ្តើរគ្នាទៅបារាំង ក្រឡេកមួយភ្លែត ស្មានតែជាតារាម៉ូដែលអន្តរជាតិទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]