រាជធានីភ្នំពេញ ៖ ពិតណាស់ បើកឆាកឆ្នាំថ្មី ២០២២ នេះ តារាខ្មែរជាច្រើន ហាក់កំពុងមានបញ្ហា ដោយខ្លះឃើញរីករាយៗចុងក្រោយ ជួបរឿងជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ខណៈតារាខ្មែរខ្លះទៀត ធ្លាប់តែផ្អែមល្អែមជាមួយនឹង គូស្នេហ៍ ក៏មកប្រកាសបែកបាក់គ្នាក្តែងៗ ក្នុងឆ្នាំនេះផងដែរ ធ្វើឲ្យ អ្នកតាមដានបណ្តាញសង្គម ចង់ក្រឡាប់ចាក់ ព្រោះតាមដានស្ទើរមិនទាន់ ។
ជាក់ស្តែង តារាខ្មែរទាំងនេះ ធ្លាប់តែត្រូវគេស្គាល់ជា តារាដែលមានប្រជាប្រិយភាព ទទួលបានការងារសម្តែង ថតស្បតពាណិជ្ជកម្ម ធ្វើជាពិធីការិនី រកលុយមិនដាច់ពីវិស័យសិល្បៈ តែស្ងាត់ៗ មកបែកធ្លាយ ជាប់បំណុលខ្ទង់សែនដុល្លារ ដោយភាគច្រើន បណ្តាលមកពីរឿងតុនទីន ដែលមានកូនខូច ធ្វើឲ្យអ្នកទាំងប៉ុន្មានដួងនេះ ស្ទើរតែរីងទ្រព្យពីក្នុងខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាសម្តែង សូដា នីតា
រូបនាងធ្លាប់បង្ហើប ត្រូវចាញ់បោកគេអស់ ជិត៦០ម៉ឺនដុល្លារ ក្រោយមក ក៏ផ្ទុះភាពចម្រូងចម្រាស់ជាមួយនឹង តារាចម្រៀង យ៉ែម សំអូន និង ប្រកាសលែងលះប្តី តែក្រោយមក ស្រាប់ជានាជាមួយគ្នាវិញ ព្រោះតែកូនប្រុស ធ្វើឲ្យអ្នកតាមដាន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

២. តារាកំប្លែង ម៉ាដូណា
ធ្លាប់តែ រកចំណូលចិញ្ចឹមជីវិតរស់យ៉ាងស្រួលពីអាជីព មេតុនទីន តែចុងក្រោយ លោក ម៉ាដូណា ត្រូវក្លាយជា អ្នកជំពាក់លុយគេដល់ទៅ ៥២ម៉ឺនដុល្លារ ព្រោះរឿងតុនទីន រហូតដល់ពេលនេះ ក្នុងឆ្នាំ២០២២ ហាងពេជ្រ របស់ខ្លួនប្រកាសក្ស័យធន ប្រកាសលក់ផ្ទះញើសឈាមខ្លួនទៀត។

៣. តារាកំប្លែង ផេនខេត
ពិតណាស់ អស់ពីរឿងមុខរបរបរាជ័យ ដល់រឿងប្រកាសខ្លួនជំពាក់គេ កំពុងរស់នៅយ៉ាងត្រដរ ក្រោយមក ក៏ត្រូវជួបអតីតស្វាមីរៀបការហើយក្បត់ចិត្ត ធ្វើចិត្តឲ្យប្រសើរមិនទាន់ប៉ុន្មាន ពេលនេះ មកមានរឿងម្ចាស់បំណុលនាំគ្នា ខឹ.ងសម្បា.រនាំគ្នា បង្ហោះពេញហ្វេសប៊ុកទៀត។

៤. តារាប្រុស ជីងចក់
រៀបការសុទ្ធតែជាមួយ អតីតបេក្ខភាពតារាម៉ូដែល រកស៊ីអនឡាញស្តុកស្តម្ភម្នាក់ ចុងក្រោយ admin ជីងចក់ ត្រូវអតីតភរិយា ទម្លាយចរឹតពិត មើលងាយដល់គ្រួសារ ផ្អើលពេញបណ្តាញសង្គម ធ្វើឲ្យហ្វេនៗខកចិត្តនឹងរូបលោកជាខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]