រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រី ផេនខេត ដែលធ្លាប់ត្រូវគេស្គាល់ជា តារាខ្មែរតែងធ្វើឲ្យគេឯង ទស្សនាការសម្តែងរបស់ខ្លួនហើយ ផ្ទុះសំណើច ផ្តល់តែភាពរីករាយឲ្យមហាជននោះ ពេលនេះ កំពុងជួបរឿងផ្ទួនៗគ្នា អស់ពីរឿងបំណុល មកអតីតស្វាមីក្បត់ចិត្ត ឥលូវនេះ ម្ចាស់បំណុលក៏ផ្អើលទារលុយរាប់ម៉ឺន ពេញហ្វេសប៊ុក។
យ៉ាងណាក្តី បើងាកទៅមើល ម្ចាស់បំណុលរូបនេះវិញ រូបនាងក៏ចេញមក បកស្រាយLiveទាំងទឹកភ្នែក ក្រោយរូបនាង បានបង្ហោះទារប្រាក់ ស្រាប់ត្រូវហ្វេនៗរបស់តារាស្រីរូបនេះ នាំគ្នាសុំឲ្យ ម្ចាស់បំណុលយោគយល់ដល់រូបនាងផង មិនតែប៉ុណ្ណោះ ថែមទាំងនាំគ្នាកាន់ជើងដល់កូនបំណុលទៀត ព្រោះនរណាៗក៏ថា ពេលនេះ តារាស្រី ផេនខេត ក៏កំពុងតែប្រឹងដោះហើយ តែធ្វើយ៉ាងណា បើគាត់មិនទាន់មានប្រាក់ដោះទៅម្ចាស់បំណុល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹង ម្ចាស់បំណុលខឹងរឿងមិនព្រមដោះឲ្យខ្លួន ហើយចូលចិត្តលើកថ្ងៃសងប្រាក់ ម្តងថ្ងៃនេះម្តងថ្ងៃនោះ ដល់ទៅ១ឆ្នាំកន្លះ ក្នុងទឹកប្រាក់២ម៉ឺនដុល្លារ ធ្វើឲ្យខ្លួន ត្រូវលក់គ្រឿងអលង្ការក្នុងគ្រួសារ ដើម្បីបង្វិលដើមទុនរកស៊ីស្រាប់តែ ក្នុងការLiveលក់ដូរ កាលពីយប់មិញរបស់ តារាស្រី ផេនខេត ក្នុងនោះគេឮម្ចាស់បំណុល ហាក់ខឹងសម្បា.រនឹងរូបនាងជាខ្លាំង ស្រែកស្តីឲ្យមួយទំហឹង សឹងតែបែកទូរសព្ទ ធ្វើឲ្យគេឯង ភ័.យក្នុងចិត្តជំនួស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]