ថៃ៖ មនុស្សមិនតិចនាក់ ដែលមានកូនចិត្តលួចច្រណែនទៅនឹង ជីវិតដ៏មានសុភមង្គល ក៏ដូចការរស់នៅដ៏សំបូរបែបរបស់ តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដែលតែងតែជាទីការចាប់អារម្មណ៍របស់ ក្រសែមហាជន ជាពិសេស អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ក្រឡេកទៅមើល គណនីជាផ្លូវការរបស់អ្នកម្តាយកូនមួយរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក គួរឲ្យទាក់ទាញពីសំណាក់ហ្វេនៗ ទៅនឹង បណ្តុំរូបភាពដំណើរកម្សាន្ត ជាមួយនឹង ជីវិតដ៏អភិជន ដែលបានដើរលេង ទិញរបស់ប្រ៊េនៗ មិនចេះតិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងតាមរយៈរូបភាពទាំងនោះ គេកត់សម្គាល់ថា ជាមួយនឹងខ្លឹមសារដែល តារាស្រីរូបនេះបានរៀបរាប់នោះ ត្រូវបានដឹងថា វានៅសល់ពេលតែ ២០ នាទីដែលនឹងត្រូវឡើងយន្តហោះត្រលប់មកវិញ តែទោះជាយ៉ាងណា ដោយសារចំណង់ចំណូលចិត្ត ចូលចិត្តទិញរបស់ប្រេ៊នៗ រូបនាង ក៏បានព្រលះ ក្នុងការទិញកាបូបបន្ថែមទៀត ហាងនៅព្រលានយន្តហោះតែម្តង។
ក្រោយឃើញបែបនេះ មហាជនបានលើកឡើងថា សល់មិនដល់កន្លះម៉ោង ឡើងជិះយន្តហោះទៅហើយ តែ គង់ ចាន់ស្រីមុំ នៅតែទប់ចិត្តមិនជាប់ គ្រាន់តែដើរកាត់មុខហាងសោះ ក៏ឆ្លៀតដាក់បានថែម ២ ទៅ ៣ បន្ថែមទៀត ដែលធ្វើឲ្យ ហ្វេនៗ ពិតជាកោតសរសើរតែម្តង ទៅនឹង សកម្មភាពបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]