រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ពេលនេះ ជីវិតក្រោយឆាកសម្តែងរបស់ តារាស្រី ផេនខេត ស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ ខណៈ ពេលនេះ សូម្បីតែបន្ទប់ជួលក៏ត្រូវម្ចាស់ផ្ទះ ឈប់ឲ្យជួលទៀត ព្រោះគ្មានប្រាក់ដើម្បីបង់ជាប្រចាំខែ។

យ៉ាងណាមិញ រកបន្ទប់ស្នាក់នៅរយៈពេល ២ ទៅ៣ ថ្ងៃទៅហើយ សូម្បីនៅច្រកណា ក៏រកមិនបានដែរ តែជាសំណាងល្អអ្វី ក្រោយតារាស្រី គង់ ចាន់ស្រីមុំ ជាបុគ្គលតែងនៅក្រោយចាំជួយ ផេនខេត គ្រប់ពេលនោះ ទើបនឹងមកពីថៃ មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ រូបនាងអាចជួយស្រង់ជីវិត ផេនខេត សាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងការLiveកាលពីយប់មិញនេះ តារាស្រី គង់ ចាន់ស្រីមុំ បានSurprise ដោយផ្តល់ដំណឹងល្អដល់រូបនាង ដោយស្វាមីនិងខ្លួនបានយល់ព្រមឲ្យផ្ទះមួយខ្នង ទៅឲ្យរូបនាង ស្នាក់នៅបណ្តោះអាសន្ន។

គួរបញ្ជាក់ផងដែរថា កាលពីមុនទៅរស់នៅបន្ទប់ជួលនោះ តារាស្រី ផេនខេត បានរស់នៅក្នុងផ្ទះមួយល្វែងរបស់ អ្នកនាង គង់ ចាន់ស្រីមុំ តែក្រោយមក ដោយសារមានអ្នកទិញផ្ទះទាំងប៉ុន្មានល្វែងជាប់គ្នានោះ ទើបធ្វើឲ្យតារាស្រី ផេនខេត ត្រូវស្វែងរកកន្លែងស្នាក់នៅថ្មី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី ផេនខេត
តារាស្រី ផេនខេត
តារាស្រី ផេនខេត និងតារាស្រី គង់ ចាន់ស្រីមុំ
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផេន ខេត