រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនជាច្រើន ប្រាកដជា ចាំបានរឿងរបស់ តារាកំប្លែងស្រីល្បីហាយសូ ជិះឡានទំនើបហ៊ឺហា នាងខ្ញុង ដែលធ្វើឲ្យគេឯងភ្ញាក់ផ្អើល ក្រោយរូបនាង ដើរទៅតុលាការប្រកាសប្តឹងខ្លួនឯង ព្រោះតែ អស់លទ្ធភាពដោះបំណុលគេ ដល់ទៅ ៥៧ម៉ឺនដុល្លារ។
រីឯ តារាស្រី ផេនខេត ដែលថ្មីៗនេះ ផ្ទុះរឿងជាប់បំណុល ១៥ម៉ឺនដុល្លារព្រោះតែ ការរកស៊ីមិនដើរតាមចិត្ត ធ្វើឲ្យធ្លាក់ខ្លួន បង់ការប្រាក់ពីបំណុលត្រឹម ១ម៉ឺនដុល្លារ ឡើងដល់ទៅ ១៥ម៉ឺន ដោយបច្ចុប្បន្ននេះ រូបនាងបានដង្ហើយសុំឲ្យម្ចាស់បំណុល មេត្តាឈប់យកការប្រាក់ពីរូបនាង ព្រោះតែ សព្វថ្ងៃកំពុងតែទល់ច្រកអស់លទ្ធភាពហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បរិមាណបំណុលខុសគ្នា ស្ថានភាពបញ្ចេញមតិពីមហាជនក៏ខុសគ្នាក្តី តែអ្វីដែល តារាស្រីទាំំង២រូបនេះ មានរួមគ្នានោះគឺ មានបុគ្គលមុខមាត់ល្បីឈ្មោះក្នុងសង្គម ចេញមុខមកជួយជ្រោមជ្រែង ដើម្បីឲ្យម្ចាស់បំណុលស្ងប់អារម្មណ៍ និង តាមជួយអស់ពីលទ្ធភាព ព្រោះចង់ស្រោចស្រង់ឲ្យមានជីវិតល្អប្រសើរដូចមុន។
១. លោកជំទាវ នួន សុន្ទរី ហៅ ស្រីអូន ៖ ម្ចាស់ផលិតផល សម្រស់ធម្មជាតិ
កាលផ្ទុះដំណឹងជំពាក់បំណុលថ្មីៗ ម្ចាស់លុយ នាំគ្នាច្របូកច្របល់ ខ្លាចកូនបំណុលរត់គ្មានប្រាក់បង់ឲ្យ តែចុងក្រោយ ត្រូវលោកជំទាវ នួន សុន្ទរី ធានាមុខមាត់ជំនួស សុំឲ្យម្ចាស់បំណុលលើកលែងការប្រាក់ ប្រាក់បំណុលដឹងតែសងជាក់ជាមិនខាន មិនតែប៉ុណ្ណោះ លោកជំទាវ ធ្លាប់ជួយតារាកំប្លែង នាងខ្ញុង សរុបទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ។



២. តារាស្រី គង់ ចាន់ស្រីមុំ ៖ បុគ្គល កំពុងមានប្រជាប្រិយភាពមិនធម្មតា ក្នុងវិស័យសិល្បៈ
ចាប់តាំងពីមាន បញ្ហាជំពាក់បំណុលគេមក តារាស្រី គង់ ចាន់ស្រីមុំ ជួយLiveបកស្រាយ រឿងហេតុឲ្យតារាស្រី ផេនខេត ជាបន្តបន្ទាប់ ពេលនេះឲ្យផ្ទះមួយល្វែងទៅ ផេនខេត ដើម្បីស្នាក់នៅបណ្តោះអាសន្នថែមទៀត មិនតែប៉ុណ្ណោះ រូបនាងបង្ហើបថា ធ្លាប់ជួយផេនខេតច្រើនមកហើយ តែគ្រាន់មិនចង់បង្ហាញ រីឯសាមីខ្លួនវិញ ក៏បញ្ជាក់ថា រូបនាងពិតជាជួយខ្លួន មិនខុសពីម្តាយឪពុកខ្លួនឡើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]