រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយថា តារាស្រី គង់ ចាន់ស្រីមុំ នាពេលបច្ចុប្បន្ននេះ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពិសេសនឹងជីវិតហាយសូ និយមរបស់ប្រ៊េនៗ ការរស់នៅដូចព្រះនាងក្នុងរឿងនិទាន លុយចាយទាំងគីបៗ ដើរទិញឥវ៉ាន់ម្តងៗអស់រាប់ស៊ិបម៉ឺនដុល្លារឯណោះ។
យ៉ាងណាមិញ រូបនាង ក៏ត្រូវគេស្គាល់ថា ជាមនុស្សជិតស្និទបំផុតរបស់ តារាស្រី ផេនខេត មិនតែប៉ុណ្ណោះ ក៏ជាបុគ្គលម្នាក់ចាំជួយជ្រោមជ្រែង ផេនខេត ស្ទើរគ្រប់រឿងរ៉ាវក្នុងជីវិត ផ្ទុយទៅវិញ នរណាៗក៏ផ្ទុះចម្ងល់ ប្រាក់បំណុលត្រឹមតែ ១៥ម៉ឺនដុល្លារ តារាស្រី គង់ ចាន់ស្រីមុំ ហួសពីមានលទ្ធភាពជួយទៅទៀត តែហេតុអ្វីមិនព្រមជួយ ទុកឲ្យគេជេ.រស្តីឲ្យ ផេនខេត កក្រើកពេញបណ្តាញសង្គមយ៉ាងដូច្នេះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ សាមីខ្លួន អ្នកនាង គង់ ចាន់ស្រីមុំ បានចេញមុខបកស្រាយថា រូបនាងគឺពិតជា មានលទ្ធភាពជួយបានមែន ប៉ុន្តែ រូបនាងបានជួយ ផេនខេត រួចអស់ទៅហើយ តែគ្រាន់មិនចង់បញ្ចេញ ពេលខ្លះ សូម្បីតែ ថ្លៃទិញទឹកសុទ្ធផឹកក៏ ផេនខេត គ្មានដែរ បាយទឹកក៏គ្មានប្រាក់ទិញ មកពឹងពាក់រូបនាងជារឿយៗ ទាំងបើកក្បាល ប្រឹក្សារឿងជំនួញរកស៊ី ទាំងផ្តល់កន្លែងស្នាក់នៅឲ្យ និងមានរឿងរ៉ាវជាច្រើនទៀត ដែលខ្លួនមិនចង់បញ្ចេញ តែរូបនាងបង្ហើបរឿងទាំងនេះ គ្រាន់តែចង់បញ្ជាក់ថា ផេនខេត សព្វថ្ងៃនេះ ពិតជា ទល់ច្រកពិតប្រាកដមែន មិនមែនជាការសម្តែង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]