រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាបានជ្រាប ពីរឿងបំណុលរបស់ តារាស្រី ផេនខេត ដែលកំពុងតែប្រទាក់ក្រឡានឹង ម្ចាស់ប្រ៊េនឡេក្នុងស្រុកជាច្រើន ជាពិសេស កាលពីយប់មិញនេះ មានការLive ពីបុគ្គលទាំងនោះ ផ្អើលព្រាតលើបណ្តាញហ្វេសប៊ុក។
ជាក់ស្តែង កាលពីម្សិលមិញនេះ ម្ចាស់ប្រ៊េនឡេម្នាក់ ដែលធ្លាប់Live ប្រកាសក្តែងៗ ថានឹងជួយដោះបំណុលឲ្យ តារាស្រី ផេនខេត ដល់ទៅ ៩០% ដែលសរុបទឹកប្រាក់គឺ ១៣៥ ០០០ ដុល្លារឯណោះ ធ្វើឲ្យម្ចាស់បំណុលនិងហ្វេនៗរំភើបចិត្តជំនួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ អ្វីដែលហួសចិត្តបំផុតនោះ គឺចុងក្រោយ ម្ចាស់ប្រ៊េនរូបនោះ បានត្រឹមបញ្ជាក់ថា ខ្លួននៅចង់តាមដានសិន ថាតើ លុយ១៥ម៉ឺនដុល្លារនោះ ផេនខេត ពិតជាលង់ខ្លួនលើជំនួញ ឬ ការចាយវាយហ៊ឺហា ប្រើជីវិតហាយសូមែនឬក៏អត់? ប្រសិនបើ ខាតលើការរកស៊ី ខ្លួននឹងជួយ ៩០% តែប្រសិនបើអ្វីផ្សេង ខ្លួននឹងជួយដែរ តែជួយតាមលទ្ធភាព ធ្វើឲ្យគេឯង ហាក់ស្រឡាំងកាំង ផ្អើលថា ម្ចាស់ប្រ៊េនរូបនេះ កំពុងលេងសើចលើគំនរទុក្ខអ្នកដទៃ និងតោងល្បី ខណៈ វីដេអូLiveរបស់ខ្លួន ត្រូវបានលុប ដោយអះអាងថា ជាប់កម្មសិទ្ធិបញ្ញារបស់ហ្វេសប៊ុក នៅសល់តែវីដេអូខ្លីៗ ចែករំលែកលើTikTok តែប៉ុណ្ណោះ ប៉ុន្តែក្នុងនោះ មហាជនជាច្រើន បញ្ចេញមតិជាច្រើនថា ម្ចាស់ប្រ៊េនរូបនោះ ពិតជាប្រកាសជួយ ផេនខេតមែន។
មិនតែប៉ុណ្ណោះ ក្រោយល្បីឈូឆរ ហ្វេនៗនាំគ្នាជេ.រព្រាត ទើបម្ចាស់ប្រ៊េនរូបនោះ បាញ់លុយឲ្យ ផេនខេត ១៥០ដុល្លារ ប៉ុន្តែត្រូវ តារាស្រី គង់ ចាន់ស្រីមុំ ឲ្យ ផេនខេត ផ្ញើត្រឡប់ទៅវិញ ព្រោះបំណងរបស់ម្ចាស់ប្រ៊េនរូបនោះ ហាក់មិនសូវជា ចង់ជួយពិតប្រាកដប៉ុន្មានទេ ដោយក្នុងនោះ តារាស្រី ផេនខេត ប្រាប់ឲ្យដឹង មុនពេលLiveយប់មិញ យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]