ភ្នំពេញ៖ ដូចដែរដឹងស្រាប់ហើយថា ពិធីការិនីកំប្លែងស្ងួត សម្បូរវោហាសព្ទតែងតែធ្វើឲ្យមហាជនរីករាយ កញ្ញា សុភ័ក្រ្ត កុសុម៉ា ពិតជាទទួលផ្លែផ្កាយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ជាងនេះទៅទៀត រូបនាងក៏ត្រូវគេដឹងថា ជាពិធីការិនីដែលពូកែស្ទើរគ្រប់មុខទៅហើយ មិនថាច្រៀង រាំ សម្តែងគឺអាចទៅបានដោយរលូន ទើបធ្វើឲ្យខ្លួនមានទីផ្សារការងារខ្លាំងថ្នាក់នេះ។

យ៉ាងណាមិញ មកទល់បច្ចុប្បន្នអាចនិយាយបានថា កុសុម៉ា មានហ្វេនៗអ្នកគាំទ្រស្រលាញ់ចូលចិត្តច្រើនលើសលប់ផងដែរ ព្រោះតែភាពប៉ិនប្រសប់ និងភាពរួសរាយរាក់ទាក់មិនឆ្មើងឆ្មៃរបស់នាង។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានធ្វើឲ្យហ្វេនម្នាក់រំភើបរហូតដល់ស្រក់ទឹកភ្នែក ក្រោយពេលបានជួបនាងដោយផ្ទាល់ ដោយពេលនោះ កុសុម៉ា បានតបស្នងហ្វេនដោយការអោបជូនទៅហ្វេនដែលស្រលាញ់នាងដល់ថ្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញដូច្នេះ ក៏មានអ្នកគាំទ្រជាច្រើនទៀតបាន ចូលទៅខមិន ចង់ជួបអាយដលរបស់ពួកគេផ្ទាល់ដូច្នេះដែរ អាចនិយាយបានថាដោយសារតែការស្រលាញ់ពិតទើបធ្វើឲ្យ ពិធីការិនីរូបនេះសម្បូរហ្វេនៗដល់ថ្នាក់នេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

កុសុម៉ា
កុសុម៉ា
កុសុម៉ា
កុសុម៉ា
@socheata_01 Fan ពិតគឺបែបនេះចា៎ រំភើបខ្លាំង🥺🥰🥰 #lovemyidol #cambodia🇰🇭 #video #superstar #lovemysister #kosoma ♬ original sound - Cheata
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា