ព្រះវិហារ៖ មកទល់ពេលនេះ ពិធីបុណ្យស.ព របស់ ឪពុកម្ដាយ តារាច្រៀងស្រី កញ្ញា សុវត្ថិឌី ធារិកា បានកំពុងនឹងប្រារព្ធឡើងយ៉ាងរលូន នៅឯវត្តស្ទឹងមានជ័យ នៅឡើយតែកូនប្រុសស្រី នៅតែស្រែកយំទទួលយកមិនបាន អាឡោះអាល័យអ្នកមានគុណជាទីស្រលាញ់ស្ទើរតែបា.ត់.ប.ង់ ស្មារតីអស់ទៅហើយ។

ជាមួយគ្នានេះ ហេតុការណ៍ គ្រោះ.ថ្នា.ក់.ច.រា.ចរណ៍ ដែលបានកើតឡើងក្នុងស្រុក ​ឆែប ខេត្តព្រះវិហារ ដោយក្រុមគ្រួសាររបស់ សុវត្ថិឌី ធារិការ បានបើកឡានចេញពីកម្មវិធីដែលកូនស្រីបានទៅចូលរួម ដើម្បីធ្វើដំណើរត្រលប់មកភ្នំពេញវិញ ខណៈដែលដែលកំពុងបើកបរក៏មានភ្លៀងខ្យល់ខ្លាំង ដែលបណ្ដាលឲ្យស្ថានភាពផ្លូវមានការរអិល ជាហេតុបណ្ដាលឲ្យឡានរបស់ ឪពុក ធារិកា បានរអិលរេចង្គូតធ្លាក់ផ្លូវចូលក្នុងទឹកប្រឡាយ ដាំក្បាលឡានចូលទៅក្នុងទឹក ធ្វើឲ្យអ្នកមានគុណ របស់ ធារិកា លេចចូលក្នុងទឹកនឹងមិនអាចបើកទ្វាឡានចេញបាន រហូតដល់បា.ត់.ប.ង់.ជី.វិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ធារិកា ក៏បានបញ្ជាក់ថា នាងបានព្យាយាមជួយទាញម៉ាក់របស់នាងចេញ តែដោយសារតែទឹកលចាប់ផ្តើមលេច និងប្រហែលជាម៉ាក់របស់នាង បានស.ន្ល.ប់ ទើបពិបាកជួយ។ បន្ទាប់មក ទម្រាំតែអាចជួយស.ង្គ្រោះ ចេញបានប្រហែលជា១០នាទី ទៅហើយ ទើបអ្នកលោកទាំងពីរមិនអាចទ្រាំទ្របាន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សុវត្ថិឌី ធារិកា និងម៉ាក់
ឪពុកម្ដាយ
ក្រុមគ្រួសារ សុវត្ថិឌី ធារិកា មុនជួប គ្រោះ.ថ្នាក់
@pmeymey123 មូលហេតុនៃការស្លាប់របស់ឳពុកម្ដាយរបស់ #សុវត្ថិឌីធារីកា។ ប្រភព #TVFB #សូមចូលរួមរំលែកទុក្ខផង😭 #សុវត្ថិឌីធារីកា #គ្រោះថ្នាក់ចរាចរណ៍😩😭 #RIP #fyp ♬ Sad and lonely - MoppySound
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា