រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ បណ្តាអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយតារាស្រី សម្រស់ដូចរាជនី ដូចជា អ្នកនាង លី ម៉ារីណា ជួបទុ.ក្ខទើបនឹងបែកបាក់ទំនាក់ទំនង ជាមួយអតីតស្វាមីមិនអស់ចិត្ត ក៏មកប្រកាសក្តែងៗ ស្វែងរកអតីតស្វាមី ព្រោះតែ អតីតបានលួចលុយ និងគ្រឿងអលង្ការ រត់ទៅបាត់ មិនទុកឲ្យខ្លួនសូម្បីតែបន្តិច។

យ៉ាងណាក្តី ដំណឹងនេះ ធ្វើឲ្យមហាជនហួសចិត្តជាខ្លាំង ដោយសាមីខ្លួនបានបង្ហើបថា អតីតខ្លួនមិនធ្លាប់ចិញ្ចឹមខ្លួន និងកូនប្រុសឡើយ ប៉ុន្តែបែរជា លួចយកទ្រព្យសម្បត្តិប្រឹងដោយញើសឈា.មទៅថែមទៀត ផ្ទុយទៅវិញ កាលពីថ្មីៗនេះ អតីតក៏ចេញមុខ មកបដិសេធយ៉ាងដាច់អហំកា ថាមិនបានធ្វើអំពើដូច ការចោទប្រកាន់របស់ តារាស្រីរូបនេះនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អតីតស្វាមី បានប្រាប់ឲ្យដឹងថា នៅសុខៗក៏ត្រូវតារាស្រីរូបនេះ សុំខ្លួនលែងលះ ដោយមិនបានបញ្ជាក់ហេតុផលឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យខ្លួនមិនអស់ចិត្តសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី លី ម៉ារីណា 
តារាស្រី លី ម៉ារីណា 
តារាស្រី លី ម៉ារីណា 
តារាស្រី លី ម៉ារីណា និងអតីតស្វាមី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា