ភ្នំពេញ៖ ជា​ដំណឹង​មួយ​ ដែល​គួរ​ឲ្យសោកសៅ​ ​ ​ដែល​កាល​ពី​ថ្ងែទី​ ១៧ ខែ​ឧសភា កន្លង​ទៅ​នេះ ​ឪពុកម្តាយរបស់ តារាចម្រៀងផលិតកម្ម Town កញ្ញា សុវត្ថិឌី ធារិកា បាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ​គេក៏​ឃើញ​សិល្បករ មិត្តរួមការងារជាច្រើន ក៏ដូចជា មហាជន ជាពិសេសអ្នកគាំទ្រ បានចូលរួម សោកស្ដាយជាពន់ពេក ដែលត្រូវមកបា.ត់.ប.ង់ មនុស្សជាទីស្រលាញ់ទាំងពីរក្នុងពេលតែមួយបែបនេះ ថែមទាំងបានទៅដល់រោងបុណ្យសព ក្នុងជាការលើកទឹកចិត្តដល់រូបនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅគណនីជាផ្លូវការរបស់ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាព នៃការយមរោងសពរបស់ ​ឪពុកម្តាយ​របស់ កញ្ញា សុវត្ថិឌី ធារិកា ទាំងយប់ជ្រៅអធ្រាត ដោយក្នុងនោះអ្វីដែលចាប់អារម្មណ៍នោះ រោងបុណ្យក៏លិចទឹកទៀត ដោយសារតែភ្លៀងខ្លាំង។

តាមរយៈទង្វើទាំងនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្តាន​ចិត្តចេះ​ជួយ​យក​អសារគ្នា ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ​ក្នុងនាម​​ជា​អ្នក​សិល្បៈដូច​គ្នា ដើម្បីជា​ការ​​ជួយ​រំលែក ​​នៃការផ្តល់ភាគកក់ក្តៅ  ក៏ជាចំណែកមួយ ក្នុងក្រុម​គ្រួសារ​នៃ​សពបាន​មួយ​ភាគដូច្នេះដែរ។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ