ភ្នំពេញ៖ យោងតាមផេកមានឈ្មោះ កូន អ្នកព្រះវិហារ នៅរសៀលថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២២ នេះ បានរាយការណ៍មកថា ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំសហការី ចូលរួមរំលែកទុក្ខចំពោះមរណភាពឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកឆែប។
តាមរយៈប្រភពដដែលបានបន្តទៀតថា អភិបាលខេត្តព្រះវិហារ និងលោកជំទាវ ស ចេង អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្តជាច្រេីនរូបទៀត បានអញ្ជេីញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារ កញ្ញា សុវត្ថិឌី ធារិកា ដែលលោកឳពុក អ្នកម្ដាយរបស់កញ្ញា បានទទួលមរណភាព ដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងឱកាសដ៍សែនក្រៀមក្រំនេះផងដែរ ឯកឧត្ដម អភិបាលខេត្ត និងលោកជំទាវ បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ឳពុក ម្ដាយ ជាទីស្រឡាញ់ ដែលតែងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ឱ្យដើរតាមគន្លងធម៌ ក្លាយជាកុលបុត្រ កុលធីតាល្អ សម្រាប់សង្គមជាតិទៀតផង។
បន្ថែមពីនេះ ជាពិសេស កញ្ញា សុវត្ថិឌី ធារិកា កន្លងមកតែងបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ តាមរយៈបទចម្រៀងជាច្រើនដែលរៀបរាប់ បរិយាយអំពីតំបន់សក្តានុពល វប្បធម៌ ទេសចរណ៍ សំខាន់ៗ ដែលមានក្នុងខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ តនិងលោកជំទាវ ព្រមទាំងសហការី ដែលបានចូលរួម ក៏បានចូលរួមបច្ច័យបុណ្យសព ចំនួន ១០ លានរៀលផងដែរ៕
ប្រភព៖ កូន អ្នកព្រះវិហារ
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]