រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង សុវត្ថិឌី ធារិកា ជាកូនស្រីច្បងក្នុងគ្រួសារ ចំណោមបងប្អូនទាំង២នាក់ ដូច្នេះ ក្រោយមរ.ណភាពរបស់ លោកប៉ាអ្នកម៉ាក់ តារាស្រីវ័យក្មេងរូបនេះ ត្រូវក្លាយជា មេគ្រួសារ រ៉ាបរងការចំណាយក្នុងផ្ទះ បង់ថ្លៃសាលារៀន បង់រំលោះផ្ទះ ជាពិសេសគឺ មានលោកយាយ និង ប្អូនប្រុសដែលទើបនឹង វះ.កា.ត់ខួរក្បាលថែមទៀត។
ដោយសារតែ បាត់បង់ជំហរគ្រួសារ ម្តងទាំង២ដូច្នេះ ធ្វើឲ្យ មហាជន បង្ហាញក្តីស្រណោះ អាណិតអាសូរដល់ តារាចម្រៀងស្រីរូបនេះជាខ្លាំង រហូតមកទល់នឹងពេល រូបនាងក៏ហាក់មិនទាន់ មានជំហរស្មារតីរឹងមាំនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យ បងប្អូនមហាជន និងហ្វេនៗរំភើបចិត្តជំនួសនោះគឺ តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវលោកជំទាវឧកញ៉ា ម៉ែន ចិន្តា ប្រកាសរ៉ាប់រងការចំណាយទាំងអស់ ក្នុងពិធីបុណ្យស.ពទាំងមូល សរុបដល់ទៅ ១៥ ៣២៨ ដុល្លារឯណោះ លើសពីនេះទៅទៀត លោកជំទាវឧកញ៉ា ប្តេជ្ញា រ៉ាប់រងរាល់បញ្ហាលំបាកជីវិតនានារបស់ប្អូនទាំង២ទៅថ្ងៃខាងមុខបន្តទៀត ដោយរាប់បញ្ចូលនូវថ្លៃសាលាប្អូនប្រុស ថ្លៃផ្ទះ...។
នេះបើតាមការប្រាប់ឲ្យដឹងពី លោក វេ ហាស៍ ដែលបានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]