ភ្នំពេញ៖  ជឿជាក់ថា មានប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់រួចមកហើយពី កញ្ញា សុវត្ថិឌី ធារិកា ដែលជាតារាចម្រៀងស្រីវ័យក្មេង មានប្រជាប្រិយភាព ថែមទាំងមានអត្តចរិកគួរសម ចេះគោរពគេឯង និងមានអ្នកស្រលាញ់ចូលចិត្តជាច្រើនក្នុងវិស័យសិល្បៈ។  

យ៉ាងណាមិញ ទម្រាំមានថ្ងៃនេះ ធារិកា បានឆ្លងកាត់ឧបសគ្គជំនះ រាលបញ្ហាជាច្រើន ដោយដោយមានទាំងពាក្យសម្ដី មើលងាយទៅលើរូបសម្រស់ មិនសមជាតារាចម្រៀងជាដើម។ ក្នុងនោះផងដែរ ត្រឹមរយៈពេល ៧ឆ្នាំ នាងបានចូលប្រឡងកម្មវិធីតូចធំនានា ដល់ទៅ៩លើកឯណោះ គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៥ ទើបទទួលបានផលមកដល់បច្ចុប្បន្ន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនភាគច្រើនបានស្គាល់ សុវត្ថិឌី ធារិកា ចាប់តាំងពីនាងបានចូលប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ ក្នុងឆ្នាំ២០១៥មកម្ល៉េះ។ ថ្វីត្បិតតែ ការប្រលង ធារិកា មិនទទួលបានជ័យលាភាលេខ១ក៏ពិតមែន តែចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្ដើមមានប្រជាប្រិយភាព ថែមទាំងបានក្លាយជាតារាចម្រៀងឯករាជ្យ រហូតលដល់ឆ្នាំ ២០១៩ នាងក៏សម្រេចចិត្តចុះកុងត្រាជាមួយនឹងផលិតកម្មថោន រហូតមកដល់បច្ចុប្បន្ន ៕

សូមទស្សនារូបភាពខាងក្រោម៖

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា