រាជធានីភ្នំពេញ ៖ ពិតណាស់ ដំណឹងមរ.ណភាពរបស់ឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា បានធ្វើឲ្យ មហាជនត.ក់ស្លុ.តជាខ្លាំង ព្រោះហាក់ឃើញនឹងភ្នែកស្រស់ៗពេក ទើបនឹង ដើរលេងសើចសប្បាយជាមួយគ្រួសារ មិនទាន់បានប៉ុន្មានផង ស្រាប់តែមកជួប គ្រោះថ្នាក់ក្រឡា.ប់រថយន្ត រហូតបា.ត់ប.ង់ជីវិត។
យ៉ាងណាមិញ ខណៈកំពុងរៀបចំ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃនោះ តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បានបង្ហើបថា រូបនាងនិងអ្នកជិតខាង បានប្រជុំគ្នា ដើម្បីរៀបចំពិធីបុណ្យ ហើយអ្នកភូមិផងរបងជាមួយ បានបញ្ជាក់ថា មុន១អាទិត្យនៃថ្ងៃកើតហេតុនេះ ម្តាយ ធារិកា បានទៅជួបគ្រូទាយ ជាមួយពួកគាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ គ្រូទាយបាន ហាមមិនឲ្យស្វាមីភរិយាមួយគូនេះ ទៅទិសប៉ែកខេត្តព្រះវិហារនេះឡើយ ព្រោះលេខជីវិតគងលើសូន្យ មានន័យថា អាចអស់ជីវិត តែដល់ថ្ងៃត្រូវជូនកូនទៅ ម្តាយក៏បានពិភាក្សាជាមួយអ្នកភូមិ ព្រោះគាត់មិនដឹងថា គួរទៅឬអត់ទេ?
ក្នុងនោះ អ្នកជិតខាង បានឃាត់មិនឲ្យទៅនោះឡើយ ហើយឲ្យធារិកា ទៅឡានជាមួយនឹង តារាប្រុស អ៊ាម វណ្ណី ចុះ ប៉ុន្តែ ម្តាយមិនទុកចិត្តឲ្យកូនទៅដោយសារគេឡើយ ក៏សម្រេចថាទៅ ព្រោះគាត់ក៏មិនសូវជឿលើ ពាក្យទំនាញរបស់គ្រូនោះប៉ុន្មានទេ។
មិនតែប៉ុណ្ណោះ តាមសម្តីរបស់ ធារិកា រូបនាងបានបញ្ជាក់ថា ខ្លួនដូចកំពុងយល់សប្តិ ខ្លួនចាត់ទុករឿងនេះ ជាទំហំនៃការលះបង់ម្តាយធំធេងខ្លាំងក្លាណាស់ ទោះដឹងមុនថា អាចមានគ្រោះ តែនៅប្រថុយ ជំនះជូនកូនទៅ ព្រោះបារម្ភពី សុវត្ថិភាពកូនស្រី៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]